ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរបំភ្លឺថាករណីចាប់ក្មេងវះយកក្រលៀនជាព័ត៌មានប្រឌិតឡើងដោយក្រុមប្រឆាំងរាជរដ្ឋាភិបាល

ភ្នំពេញ៖ កាលពីថ្មឺៗនេះមានផេកហ្វេសប៊ុកឈ្មោះ «អនុរក្ស, កាមទេពលឹមហុង Ly Paoher» និងគណនីហ្វេសប៊ុកមួយចំនួនទៀតបានផ្សព្វផ្សាយអំពីករណីចាប់ក្មេងដើម្បីវះយកក្រលៀនជាច្រើននាក់។ ជុំវិញករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបំភ្លឺថា ការផ្សព្វផ្សាយនេះមិនមែនជាព័ត៌មានពិតប្រាកដឡើយ ពោលជារឿងដែលក្រុមបក្សប្រឆាំងរាជរដ្ឋាភិបាលប្រឌិតឡើងតែប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងថាពុំមានករណីនេះកើតឡើងឡើយ បន្ទាប់ពីនាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ដោយលទ្ធផលកំណត់បានថាព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បច្ចុប្បន្នកំពុងប្រមូលភស្ថុតាងដើម្បីអនុវត្តនិតិវិធីច្បាប់។ នាយកដ្ឋានអំពាវនាវពលរដ្ឋកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក