ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គិភ័យឆាបឆេះអគារប្រៃសណីយ៍ប្រវត្តិសាស្រ្តដ៏ចំណាស់មួយរបស់ហ្វីលីពីន

ហ្វីលីពីន៖ មន្រ្តីអាជ្ញាធរបានឱ្យដឹងថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះ និងបំផ្លិចបំផ្លាញនូវអគារប្រៃសណីយ៍ប្រវត្តិសាស្រ្តមួយនៅឯរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២២ ខែឧសភានេះ។ 

រថយន្តពន្លត់អគ្គិភ័យប្រមាណជា ៨០គ្រឿងត្រូវបានបញ្ជូនទៅធ្វើប្រតិបត្តិការពន្លត់នៅឯទីតាំងកន្លែងកើតហេតុ ស្របពេលដែលអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅចេញពីទីតាំងអគារប្រវត្តិសាស្រ្តនេះនៅយប់ថ្ងៃអាទិត្យ។ នេះបើតាមការបញ្ជាក់​ឱ្យដឹងពីការិយាល័យការពារអគ្គិភ័យហ្វីលីពីន។

ផ្សែងខ្មៅដ៏ក្រាស់ខ្មួលខ្មាញ់បានបក់បោកឡើងទៅលើមេឃមានកម្ពស់រាប់សិបម៉ែត្រ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះការិយាល័យប្រៃសណីយ៍បុរាណមួយ នៅចំកណ្តាលទីក្រុងម៉ានីល ក្បែរទន្លេ Pasig។ ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលប្រមាណជា ៧ម៉ោងដើម្បីអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង។ មន្រ្តីជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់សារព័ត៌មានថា អគារទាំងមូលបានឆាបឆេះចេញពីបន្ទប់ក្រោមដីរហូតដល់ជាន់ទីប្រាំ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​កំពុង​ត្រូវ​បាន​អាជ្ញាធរធ្វើការស៊ើបអង្កេត។ កម្លាំង​ពន្លត់​អគ្គិភ័យ​ទូទាំង​រដ្ឋធានីត្រូវបានដាក់ពង្រាយនៅទីតាំងកើតហេតុ ក្នុងនោះមានកងកម្លាំងពន្លត់អគ្គិភ័យម្នាក់រងរបួសស្រាលផងដែរ។

គួរបញ្ជាក់ថា អគារប្រៃសណីយ៍នេះត្រូវបានសាងសង់ឡើងដំបូងកាលពីឆ្នាំ ១៩២៦ ហើយអគារប្រៃសណីយ៍នេះធ្លាប់ត្រូវបានគេចាត់ទុកថាជា "អគារដ៏ធំបំផុត" នៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមគេហទំព័រផ្លូវការនៃអគារប្រៃសណីយ៍នេះផ្ទាល់។ ប៉ុន្តែអគារនេះធ្លាប់ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមលោកលើកទី២ នៅពេលដែលកងកម្លាំងអាមេរិកបានដណ្តើមយករដ្ឋធានីម៉ានីលពីកងកម្លាំងជប៉ុន ហើយអគារនេះត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៤៦។ សារមន្ទីរជាតិហ្វីលីពីនធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៨ថា អគារនេះគឺជាសម្បត្តិវប្បធម៌ដ៏សំខាន់មួយរបស់ហ្វីលីពីន៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក