ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអ៊ុយក្រែន ជោគជ័យលើទំនាក់ទំនងការទូតថ្មី និងយកបានការគាំទ្រពីប្រទេសសមាជិក G7

ជប៉ុន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ចប់ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏ជោគជ័យនៅឯទីក្រុង Hiroshima កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាម្សិលមិញនេះ ដោយធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសអ៊ុយក្រែនវិញអមជាមួយជំនួយជាសព្វាវុធថ្មីៗ ព្រមជាមួយការទទួលបានការគាំទ្រយ៉ាងរឹងមាំផ្នែកការទូតពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តសមាជិក G7។ 

គាប់ជួននឹងកិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុង Hiroshima ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកលើកទី២ លោកបានលើកឡើងពីភាពតន្ធត់នៃសង្គ្រាម ព្រមជាមួយនឹងការដាក់សម្ពាធទៅលើបណ្តាប្រទេសដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ព្រមទាំងបានលើកឡើងពីការប្រឆាំងតបតមិនរាថយរបស់អ៊ុយក្រែនទៅលើការឈ្លានពានអស់រយៈពេលជាង ១៥ខែពីប្រទេសរុស្សី។ តម្រូវការនានារបស់លោក Zelenskyy ត្រូវបានឈ្វេងយល់យ៉ាងជ្រាលជ្រៅបន្ទាប់ពីមានការវាយប្រហារយ៉ាងសន្ធប់ពីរុស្សីដើម្បីដណ្តើមកាន់កាប់ និងគ្រប់គ្រងទៅលើតំបន់ Bakhmut។

យ៉ាងណាមិញ លោក Zelenskyy ក៏អាចដណ្តើមយកជ័យជំនះបានខ្លះមកវិញនៅលើសមរភូមិជាច្រើន ជាពិសេសបន្ទាប់ពីទទួលបាននូវការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗជាច្រើនពីសហរដ្ឋអាមេរិក និងទាក់ទាញបានចំណាប់អារម្មណ៍ពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធមួយចំនួនដូចជាឥណ្ឌាជាដើម ដែលកន្លងមកពុំបានធ្វើការថ្កោលទោសលើរុស្សីឡើយ។

ជាមួយការរំឮកឡើងវិញពីប្រវត្តិដ៏ជូរចត់់នៃទីក្រុង Hiroshima លោក Zelenskyy ថ្លែងថា៖ "រូបភាពនៃទីក្រុង Hiroshima បានរំឮកខ្ញុំអំពីទីក្រុង Bakhmut។ មានការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង គ្មានអ្វីទាំងអស់ គ្មានមនុស្សម្នាឡើយ។" លោកថ្លែងបែបនេះនៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរទីក្រុង ដែលបានបង្ហាញពីឯកសារសំខាន់់ៗជាច្រើនដែលពាក់ព័ន្ធទៅនឹងការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកមកលើទីក្រុង Hiroshima កាលពីឆ្នាំ១៩៤៥។ 

យ៉ាងណាមិញ លោក Zelenskyy បានបង្ហាញការប្តេជ្ញាចិត្តថា ទីក្រុង Bakhmut នឹងត្រូវស្ថាបនាឡើងវិញដូចទៅនឹងទីក្រុង Hiroshima ដូច្នោះដែរ ហើយលោកក៏បានរួមដំណើរជាមួយនាយករដ្ឋមន្រ្តីជប៉ុនក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធដល់មនុស្សប្រមាណជា ១៤០,០០០នាក់ ដែលបានស្លាប់ដោយហេតុការណ៍ទម្លាក់គ្រាប់បែក។ លោក Zelenskyy បានបដិសេធចំពោះការលើកឡើងថា កងទ័ពរុស្សីបច្ចុប្បន្នកំុងកាន់កាប់ទីក្រុង Bakhmut ប៉ុន្តែលោកទទួលស្គាល់ថាការប្រយុទ្ធគ្នាកំពុងតែកើតមានឡើងពិតមែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក