ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលនឹងឆ្លាក់រូបអត្តពលិកឆ្នើមកម្ពុជានៃព្រឹត្តិការណ៍ស៊ីហ្គេមនៅវិមានឈ្នះឈ្នះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ រួមទាំងឆ្លាក់រូបអត្តពលិកឆ្នើមកម្ពុជាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។ រាជរដ្ឋាភិបាលបានសម្រេចធ្វើបែបនេះក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលគ្រោងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ក៏ដើម្បីទុកជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជាសម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញ និងបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានឹងចងក្រងនូវកម្រងវីដេអូឯកសារជាប្រវត្តិសាស្ត្រនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ទាំងមូល និងវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងសោមនស្សរីករាយក្រៃលែង។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ភាពអស្ចារ្យនិងជោគជ័យនៃដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានបង្កើតនូវគំរូក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៃទំព័រព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដែលជាសញ្ញាណនៃការឈានទៅរកការកែទម្រង់និងធ្វើបច្ចុប្បន្នកម្មលើលក្ខខណ្ឌនានា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកក្រោយៗទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនសហគមន៍អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនាថ្ងៃទី១៧ ខែឧសភាថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះនៅ២០ឆ្នាំក្រោយទៀត ពោលនៅឆ្នាំ២០៤៣។ សម្តេចបានអំពាវនាវពលរដ្ឋទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព «កីឡារស់នៅក្រោមសន្តិភាព»។

ការប្រកួតកីឡាស៊ីហ្គេមបានបញ្វប់ដោយភាពជោគជ័យ។ ជាបន្តទៀតនេះ កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (កីឡាជនមានពិការភាព) ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុប ១ ៤២៣នាក់ មកពីប្រទេសប្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០វិញ្ញាសា។ ក្នុងនោះមានអត្តពលិកកម្ពុជាចំនួន ៣១៧នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក