ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតសង្ឃ សាន សុជា៖ ពុទ្ធបរិស័ទអាចចាកចេញពីខ្ញុំបាន តែកុំចាកចេញពីព្រះធម៌

ភ្នំពេញ៖ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ពីទឹកដីប្រទេសអូស្ត្រាលី ក្រោយសាងផ្នួសអស់រយៈពេលជាង ៣០ឆ្នាំ។ មុនលាចាកសិក្ខាបទជាភិក្ខុ ព្រះតេជគុណ សាន សុជា មានសង្ឃដីកាប្រាប់ដល់ពុទ្ធបរិស័ទថា៖ «ញាតិញោមអាចចាកចេញពីអាត្មាបាន តែកុំចាកចេញពីព្រះធម៌»

អតីតសង្ឃ សាន សុជា បានប្រាប់មូលហេតុដែលលាចាកសិក្ខាបទដូច្នេះថា៖ «ខ្ញុំព្រះកុរណាសម្រេចដាក់នៅពេលនេះ មិនមែនព្រោះអ្វីទាំងអស់ គឺព្រោះតែជាគោលការណ៍ដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមានសម្ពាធអ្វី សូម្បីតែរស់នៅទីនេះ ប្រជាពុទ្ធបរិស័ទយកចិត្តទុកដាក់»

អតីតព្រះតេជគុណ សាន សុជា បានផ្តាំដល់ពុទ្ធបរិស័ទទាំងអស់ថា ក្រោយពេលលាចាកសិក្ខាបទ គ្រហស្ថ សាន សុជា មិនទាមទារអ្វីពីពុទ្ធបរិស័ទទៀតឡើយ ពោលលោកនឹងបន្តរស់នៅដោយពឹងផ្អែកលើខ្លួនឯង។

គ្រហស្ថ សាន សុជា បាននិយាយក្នុងនាមជាព្រះភិក្ខុចុងក្រោយដូច្នេះថា៖ «អ្នកធ្លាប់យកចង្ហាន់មកហ្នឹង អាចផ្អាកមក មិនទាមទារអ្វីទៀតទេ។ សម្រាប់ខ្លួនឯងមិនទាមទារ ប៉ុន្តែទាមទារមួយ គឺអាត្មានៅស្រុកឆ្ងាយ សូមផ្តាំទៅស្រុកខ្មែរផងដែលធ្លាប់គោរពស្រឡាញ់អ្នកម្តាយពីមុនមក សូមរក្សាការរាប់អានជាមួយគាត់ ទុកជាការដឹងគុណជាមួយអាត្មាទៅចុះ»

ការសឹករបស់ព្រះអង្គ សាន សុជា បានធ្វើឱ្យពុទ្ធបរិស័ទជាច្រើនបានបង្ហាញការសោកស្តាយ ខណៈអតីតព្រះអង្គគឺជាព្រះអង្គមួយអង្គក្នុងចំណោមព្រះសង្ឃជាច្រើនទៀតដែលត្រូវបានមហាជន និងពុទ្ធបរិស័ទតែងតែគោរព និងប្រតិបត្តិនូវការទូន្មានព្រះធម៌របស់ព្រះអង្គ។

អតីតព្រះតេជគុណ សាន សុជា បានផ្តាំដល់ពុទ្ធបរិស័ទដូច្នេះថា៖ «កុំចង់បានរបស់ដែលអត់ កុំជាប់នឹងរបស់ធ្លាប់មាន អ្វីៗមានហេតុទើបកើតឡើង»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក