ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong តេស្តវិជ្ជមានកូវីដ-១៩ជាលើកដំបូង

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូងកាលពីពេលថ្មីៗ។ 

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២២ ខែឧសភានេះបានឱ្យដឹងថា "ខ្ញុំបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ លើកដំបូងបង្អស់នៅព្រឹកនេះ។ (តេស្តវិជ្ជមាន) នេះបន្ទាប់ពីខ្ញុំបានបំពេញដំណើរទស្សនកិច្ចការងារប៉ុន្មានថ្ងៃចុងក្រោយ។ មែនទែនទៅ ខ្ញុំមានអារម្មណ៍ថាធម្មតា ប៉ុន្តែវេជ្ជបណ្ឌិតរបស់ខ្ញុំបានណែនាំឱ្យខ្ញុំដាក់ខ្លួននៅដាច់ដោយឡែកសិន​ រហូតដល់ខ្ញុំលែងមានអាការៈ ឬរោគសញ្ញា(កូវីដ-១៩)"។ 

នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបានបន្ថែមថា វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យលោកនូវថ្នាំប្រឆាំងវីរុស Paxlovid ដោយសារតែលោកមានវ័យចំណាស់ ហើយលោកក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងដូសជំរុញចុងក្រោយបង្អស់របស់លោកធ្វើឡើងតាំងពីខែវិច្ឆិកាមកម្ល៉េះ។ គួរឱ្យដឹងថា បច្ចុប្បន្ននេះលោកនាយករដ្ឋមន្រ្តី Lee Hsien Loong មានវ័យ ៧១ឆ្នាំហើយ។ 

គួរឱ្យដឹងផងដែរថា លោក Lee Hsien Loong ទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនពីរនៅទ្វីបអាហ្វ្រិក ពោលគឺលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា និងបន្តដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក