ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកំណត់ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលមានគោលដៅក្នុងកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកសិកម្ម ឧស្សាហកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន អភិវឌ្ឍច្រករបៀងឧស្សហកម្ម និងបច្ចេកវិជ្ជា។

សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ខ្ញុំនឹងដាក់ខេត្ត៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ទៅជាប៉ូលសេដ្ឋកិច្ចទី៤»។

សម្តេចតេជោ បានរំលឹកដល់កម្ពុជាក្នុងគ្រាដែលជួបវិបត្តិកូវីដ-១៩ ដោយមានរដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជា។ សម្តេចបានថ្លែងថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា? បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំបានវ៉ាក់សាំងណាឱ្យប្រជាជន»។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប៉ូលសេដ្ឋកិច្ចសេដ្ឋកិច្ច ទី១ នៅភ្នំពេញ ទី២ នៅខេត្តព្រះសីហនុ ទី៣ នៅខេត្តសៀមរាប និងទី៤ នៅខេត្តភាគពាយ័ព្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក