ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោឲ្យមេធាវីត្រៀមប្ដឹងលោក ជា ប៉ូច

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់មេធាវីសិក្សាត្រៀមប្ដឹងលោក ជា ប៉ូច ទៅតុលាការទាក់ទងនឹងករណីចំនួន២ គឺការប្រើពាក្យទំលាក់សម្ដេច ហ៊ុន សែន និងករណីធ្វើលិខិតបដិសេធ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេលើ Channel Telegram របស់សម្ដេចនៅល្ងាចថ្ងៃទី២១ ខែឧសភានេះថា លោក ជា ប៉ូច បានសរសេរលិខិតបកស្រាយនិងទទួលស្គាល់ថាខ្លួនពិតជាប្រើពាក្យទម្លាក់សម្ដេចតេជោពិតប្រាកដមែន។

សម្ដេចថា៖ «ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៌សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំមិនទទួលយកការសុំទោសនោះឡើយប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់»

សម្ដេចស្នើមេធាវីរបស់សម្ដេចត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណី ទាំងករណីលោក ជា ប៉ូច ទាំងករណីលិខិតបដិសេដ្ឋតែត្រូវរង់ចាំរហូតថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលោក ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេដ្ឋ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក