ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា លាចាកសិក្ខាបទនៅថ្ងៃនេះហើយ

ភ្នំពេញ៖ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា មានសង្ឃដីកាពីទឹកដីប្រទេសអូស្តា្រលីថា នៅល្ងាចម៉ោង៥ (ម៉ោងនៅអូស្ត្រាលី) ត្រូវនឹងម៉ោងនៅខ្មែរម៉ោង ២រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ព្រះអង្គបានលាចាកសិក្ខាបទហើយ។

ព្រះតេគុជ មានសង្ឃដីកានៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ព្រះអង្គដូច្នេះថា៖ «ចំរើនពរប្រជាពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកដែលអាចស្តាប់ភាសារខ្មែរបាន ខ្ញុំព្រះកុរណាអាត្មាភាពសូមប្រគេនជំរាបដំណឹងថា នេះជាវីដេអូក្នុងផេកជាភិក្ខុលើកចុងក្រោយខ្ញុំព្រះកុរណាអាត្មាភាព។ បើនៅថ្ងៃខាងមុខទោះជាមានវីដេអូផុសឡើងនៅក្នុងប្រព័ន្ធ នោះគ្រាន់តែជារូបពីមុនៗប៉ុណ្ណោះ»

ព្រះអង្គសូមអភ័យទោសពីពុទ្ធបរិស័ទចំពោះការសម្តែងព្រះធម៌ ទេសនា ការបង្រៀន និយាយស្តី ការឆ្លើយសំណួរ ការដាស់តឿនឱ្យឱវាទក្តីកន្លងមក។ ព្រះអង្គមានសង្ឃដីកាថា៖ «ក្រែងមានភាពខ្វះចន្លោះ ឬក៏មានកំហុសដោយប្រការណាមួយ សូមព្រះសង្ឃ និងពុទ្ធបរិស័ទអនុគ្រោះ ប្រោសប្រណីនូវទោសនោះដល់ខ្ញុំព្រះកុរណាអាត្មាភាព»។

ការសឹករបស់ព្រះអង្គ សាន សុជា បានធ្វើឱ្យពុទ្ធបរិស័ទជាច្រើនបានបង្ហាញការសោកស្តាយដែលបានដឹងដំណឹងអំពីការលាចាកសិក្ខាបទរបស់ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ខណៈព្រះអង្គគឺជាព្រះអង្គមួយអង្គក្នុងចំណោមព្រះសង្ឃជាច្រើនទៀតដែលត្រូវបានមហាជន និងពុទ្ធបរិស័ទតែងតែគោរព និងប្រតិបត្តិនូវការទូន្មានរបស់ព្រះអង្គ។

ព្រះអង្គ ហាក់ សៀងហៃ បានថ្វាយបង្គំលាជាលើកចុងក្រោយពីចម្ងាយមានវីដេអូខលជាមួយនឹងព្រះអង្គ សាន សុជា។ ព្រះអង្គ ហាក់ សៀងហៃ មានសង្ឃដីកាថា៖ «សែនស្តាយមិនដឹងបរិយាយយ៉ាងណា លាចាកសិក្ខាបាត់បង់បញ្ញវន្តសង្ឃមួយអង្គទៀតហើយ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក