ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម ជម្លោះបែកបាក់ ដូច្នេះសូមចូលថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន

ឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថាប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម និងជម្លោះបែកបាក់ ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន ហើយប្តេជ្ញាការពារសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។

លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោកបានឱ្យដឹងទៀតថា ថ្ងៃទី ២០ ឧសភា ជាទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវមហាទុក្ខវេទនា សោកនាដកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ដោយសាររបបដ៏សាហាវយង់ឃ្នងនៃរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានកើតឡើងដោយសារសង្គ្រាមបែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដូចដែលអតីតយុទ្ធជនផ្ទាល់ជាសាក្សីរស់ ជាជនរងគ្រោះផ្ទាល់ និងតំណាងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅ។

លោកឱ្យដឹងទៀតថា ថ្ងៃនេះ ២០ ឧសភា ២០២៣ គឺជាអនុស្សាវរីយ៍ប្រកបដោយការចងចាំខុសផ្ទុយស្រឡះពីអតីតកាល ដោយប្រែមកជាថ្ងៃប្រកបដោយសប្បាយរីករាយជាមួយនឹងការចងចាំទុកនូវអនុស្សាវរីយ៍នៃការទទួលបានផ្ទះសម្បែងជាជម្រកដ៏សុខសាន្ត និងពោរពេញដោយស្នាមញញឹម។

លោក ហ៊ុន ម៉ាណែត បន្ថែមឱ្យដឹងដែលថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ ២យ៉ាង ដោយជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម និង ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។

ដោយឡែក ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២សំខាន់ គឺជីវភាព ដែលរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម សេវាសុខាភិបាល ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។

ចំពោះកិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង។

មេបញ្ជាការកងទ័ពជើងគោករូបនេះបានបញ្ជាក់ថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព និង ការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក