BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៥៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៤៨ករណី ខណៈអ្នកជំងឺ ៧៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៧,២៤៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៣៩៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦៩,៩៩៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១០,៥៣៧ករណី៕