ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជារម្លឹកទិវាជាតិនៃការចងចាំពីរបបខ្មៅងងឹតដែលធ្លាប់គ្រប់គ្រងកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជាបានរំលឹកនូវទិវាជាតិនៃការចងចាំដើម្បីរំលឹកដាស់តឿននៅការដែលមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ប៉ុលពត។

ទិវាជាតិនៃការចងចាំនេះគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា រៀងរាល់ឆ្នាំដើម្បីរំលឹកដល់ថ្ងៃដែលខ្មែរក្រហមបានកើតឡើង។ ដែលជារបបមួយដ៏ខ្មៅងងឹតនៃប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចថា៖ «ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត»។

របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម បានគ្រប់គ្រងប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២ឥថ្ងៃ ចាប់ពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ ដែលរបបនេះបានសម្លាប់ពលរដ្ឋខ្មែរជាង ៣លាននាក់។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ពោលគឺចាប់តាំងពីឆ្នាំ១៩៨៣ មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង និងរបបប្រល័យពូជ សាសន៍»។

មូលហេតុដែលកំណត់យកថ្ងៃទី២០ ឧសភានេះ ព្រោះកាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើតសហករណ៍របស់ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តន៍រហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោច ផ្សា និរាសព្រាត់ប្រាស និងរលាយរលត់ធ្លាក់ដល់ចំណុចសូន្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក