ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Pep Guardiola ចាត់ទុក Premier League គឺជាពានសំខាន់បំផុតនៅពេលនេះ

អង់គ្លេស៖ បេសកកម្មក្នុងការប្រមាញ់ពាន ៣ក្នុងមួយរដូវកាលសម្រាប់ Manchester City កំពុងតែបន្ត ខណៈការប្រជែងពានដំបូងដែលកំពុងពានក្នុងដៃគឺពាន Premier League ដោយនឹងត្រូវជួបជាមួយ Chelsea នៅចុងសប្តាហ៍នេះគឺជាអាទិភាពសំខាន់បំផុតរបស់លោក Pep Guardiola ដែលលោកចាត់ទុកថាជាពានសំខាន់ និងពិបាកក្នុងការឈ្នះបំផុតមួយក្នុងចំណោមពានទាំងបី។ 

យ៉ាងណាមិញ Manchester City អាចនឹងគ្រងជើងឯក Premier League ដោយពុំចាំបាច់ប្រកួតតែម្តង ប្រសិនបើ Arsenal ភ្លាត់ចាញ់ Nottingham Forest នៅថ្ងៃសៅរ៍នេះ ឬនឹងអាចគ្រងជើងឯកតែម្តងប្រសិនបើ Manchester City អាចយកឈ្នះ Chelsea នៅកីឡដ្ឋាន Ethihad Stadium របស់ខ្លួននាថ្ងៃអាទិត្យនេះ។ 

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Pep Guardiola និយាយថា៖ "ពាន Premier League គឺជាពានសំខាន់ជាងគេបំផុត ត្បិតពាននេះត្រូវចំណាយពេលប្រកួតប្រជែងលើសពី១០ ឬ១១ខែ។ ប្រសិនបើយើងមានសំណាងគ្រប់គ្រាន់ យើងនឹងអាចអបអរពាននេះនៅផ្ទះរបស់យើង ជាមួយអ្នកគាំទ្ររបស់យើងតែម្តង"។ លោកក៏បានបញ្ជាក់ថាលោកមិនចង់ទស្សនាការប្រកួតរបស់ Arsenal នោះទេ ដោយសារលោកគិតថា Man City មានការប្រកួតនៅថ្ងៃបន្ទាប់ ដែលជាការប្រកួតត្រូវការជ័យជម្នះជាដាច់ខាត ដែលលោកគិតថាត្រូវតែឈ្នះដើម្បីក្លាយជាជើងឯក និងដើម្បីអបអរជាមួយអ្នកគាំទ្រនៅកីឡដ្ឋានជារឿងល្អបំផុតមួយ។ 

គួរបញ្ជាក់ថា ជំនួបទល់នឹង Chelsea ត្រូវបានគេរំពឹងថានឹងជារឿងងាយស្រួលសម្រាប់ Man City ពោលគឺបន្ទាប់ពីពួកគេបានបំបាក់ជើងឯក UCL ១៤សម័យកាល ៤-០ សរុបទាំងពីរជើង ៥-១ និងឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រត្រៀមជួបជាមួយ Inter Milan នាថ្ងៃទី១១ ខែមិថុនា។ មិនត្រឹមតែប៉ុណ្ណោះ Man City ក៏នៅមានការប្រកួតដ៏សំខាន់ក្នុងវគ្គផ្តាច់ព្រ័ត្រពាន FA Cup ផងដែរ ដោយនឹងត្រូវជួបជាមួយ Man United នាថ្ងៃទី០៣ ខែមិថុនាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក