ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋហ្សកហ្ស៊ីរាប់សិបនាក់នាំគ្នាតវ៉ាក្រៅអាកាសយានដ្ឋានចំពោះការចុះចតរបស់យន្តហោះដឹកអ្នកដំណើររុស្សី

ហ្សកហ្ស៊ី៖ ពលរដ្ឋហ្សកហ្ស៊ីរាប់សិបនាក់បាននាំគ្នាចេញមកធ្វើការតវ៉ាកាលពីថ្ងៃសុក្រម្សិលមិញនេះ នៅខាងក្រៅអាកាសយានដ្ឋានក្នុងរដ្ឋធានី Tbilisi ខណៈដែលយន្តហោះដឹកអ្នកដំណើររុស្ស៊ីបានចុះចតនៅប្រទេសហ្សកហ្ស៊ីជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០១៩មក។ 

គួរបញ្ជាក់ថា មនោសញ្ចេតនានៃការប្រឆាំងលើប្រទេសរុស្ស៊ីបានចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រទេសហ្សកហ្ស៊ី ដែលកើតមានឡើងតាំងពីសម័យសតវត្សទី១៩ ពោលគឺក្រោយពេលដែលប្រទេសហ្សកហ្ស៊ីបានទទួលឯករាជ្យក្នុងរយៈពេលខ្លី និងត្រូវបានដាក់បញ្ចូលដោយបង្ខំទៅក្នុងទឹកដីនៃសហភាពសូវៀតនៅគ្រានោះ។

គួរបញ្ជាក់ថា ប្រទេសទាំងពីហ្សកហ្ស៊ី និងរុស្សីពុំមានទំនាក់ទំនងការទូតផ្លូវការនោះទេ ពោលគឺចាប់តាំងពីរុស្សីបានធ្វើការឈ្លានពានទៅលើប្រទេសហ្សកហ្ស៊ីកាលពីឆ្នាំ២០០៨ និងបន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំជុំវិញការតម្រង់ទិសទៅរកការគាំទ្រប្រទេសលោកខាងលិចរបស់រដ្ឋធានី Tbilisi។ ការបន្តដំណើរផ្លូវអាកាសនៅក្នុងពេលនេះបានធ្វើឡើង ស្របពេលដែលទីក្រុងម៉ូស្គូបានបន្តវាយលុក និងមានសង្គ្រាមយ៉ាងអូសបន្លាយពេលទៅលើប្រទេសអ៊ុយក្រែនដែលកំពុងឈានដល់ឆ្នាំទីពីរ ស្របពេលដែលបណ្តាក្រុមហ៊ុនជើងហោះហើរនៃប្រទេសលោកខាងលិចស្ទើរតែទាំងអស់បានលុបចោលជើងហោះហើរផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី។

ប្រភពពីអ្នកសារព័ត៌មានដែលមានវត្តមាននៅឯអាកាសយានដ្ឋានរដ្ឋធានី Tbilisi បានឱ្យដឹងថា ជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Azimuth Airline បានចុះចតនៅវេលាម៉ោង ១៣ៈ១៧នាទី (ម៉ោងក្នុងស្រុក) ខណៈក្រុមហ៊ុនអាកាសចរណ៍របស់ហ្សកហ្ស៊ីមួយផ្សេងទៀតត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ទីក្រុងម៉ូស្គូនាថ្ងៃសៅរ៍នេះ។ លោក Salome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីដែលមាននិន្នាការរគាំទ្រសហភាពអឺរ៉ុបបានលើកឡើងថា៖ "ទោះបីជាមានការប្រឆាំងរបស់ប្រជាជនហ្សកហ្ស៊ីក៏ដោយ ប្រទេសរុស្ស៊ីបានចុះចតជើងហោះហើរដែលមិនស្វាគមន៍របស់ខ្លួននៅទីក្រុង Tbilisi"។ 

ក្នុងដៃមានកាន់ទង់ជាតិហ្សកហ្ស៊ី រួមនឹងទង់ជាតិអ៊ុយក្រែន ប្រជាពលរដ្ឋបាននាំគ្នាធ្វើការឈរប្រមូលផ្តុំនិងតវ៉ានៅខាងក្រៅអាកាសយានដ្ឋាន ដោយមានកាន់ផ្លាកបដានានាដែលមានសរសេរថា "អ្នកមិនត្រូវបានស្វាគមន៍ឡើយ" រួមនឹងពាក្យផ្សេងទៀតដូចជា "រុស្សីគឺជារដ្ឋភេរវកម្ម" ជាដើម។ អ្នកតវ៉ាម្នាក់ដែលមានវត្តមាននៅទីនោះបាននិយាយថា៖ "ការបន្តជើងហោះហើរទៀងទាត់ជាមួយរុស្ស៊ី មានន័យថារដ្ឋាភិបាលរបស់យើងកំពុងសហការជាមួយវិមានក្រឹមឡាំងរបស់រុស្សី"។ អ្នកតវ៉ាផ្សេងទៀតបាននិយាយថា៖ "រឿងនេះគឺ​ជា​ការ​អាម៉ាស់​សម្រាប់ប្រទេស​ហ្សកហ្ស៊ី ខណៈដែល​ពួកយើងកំពុងឈររួមគ្នា​ជាមួយ​អ៊ុយក្រែន ហើយ​យើង​នឹង​មិន​អត់ឱន​ចំពោះ​ស្ថានភាព​នេះ​ឡើយ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក