ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទិដ្ឋភាពដ៏អស្ចារ្យនៃទីកន្លែងបញ្ចុះសពស្តេចបាល់ទាត់ប្រេស៊ីល Pele

ប្រេស៊ីល៖ កន្លែងរំលឹកវិញ្ញាណក្ខន្ធ លោក Edson Arantes do Nascimento ឬអ្នកគាំទ្រវិស័យបាល់ទាត់ស្គាល់ថាជា Pele ត្រូវបានរៀបចំឡើងយ៉ាងប្រណិតស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់លោក ខណៈដែលអដ្ឋិធាតុនៃកំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះត្រូវបានបញ្ចុះនៅឯមឈូសមាសដ៏រឹងមាំមួយ ដែលរៀបចំនៅទីតាំងមួយកន្លែងស្ថិតនៅជាយក្រុង Sao Paulo។

ផ្នូរសម្រាប់បញ្ចុះអដ្ឋិធាតុរបស់កំពូលកីឡាករ Pele នៅក្រោយពេលដែលលោកបានទទួលមរណភាពក្នុងវ័យ ៨៣ឆ្នាំដោយសារជំងឺមហារីកពោះវៀនធំ មានទីតាំងស្ថិតនៅទីបញ្ចុះសព Memorial Necropole Ecumenica ដែលជាទីតាំងល្អបំផុតមួយ និងមានចំងាយមិនដល់មួយគីឡូម៉ែត្រផងពីកីឡដ្ឋាន Vila Belmiro នៃក្លិបបាល់ទាត់ Santos ជាទីស្រលាញ់របស់លោក។ 

នៅក្នុងទីតាំងបញ្ចុះសពនេះត្រូវបានរៀបចំឱ្យមានបរិយាកាសដូចនឹងកីឡដ្ឋានបាល់ទាត់ ដោយមានរូបភាពអ្នកគាំទ្រនៅអង្គុយជុំវិញ មានការរៀបចំវាលស្មៅសិប្បនិម្មិតនៅលើឥដ្ឋ រួមជាមួយការលាបពណ៌ផ្ទៃមេឃនៅលើពិដាន ហើយក៏មានរូបសំណាករបស់ Pele ដែលមានពណ៌មាសចំនួនពីរ ត្រូវបានដាក់តាំងនៅក្នុងបន្ទប់នោះផងដែរ។ ដោយឡែក ផ្នូរបញ្ចុះសពដែលមានពណ៌មាស ត្រូវបានតុបតែងដោយមានរូបឈើឆ្កាងនៅពីលើ និងមានរូបភាពនៃគ្រាប់បាល់ទី១០០០ ក្នុងអាជីពរបស់លោក ព្រមទាំងស្ទាយនៃការអបអរសាទរគ្រាប់បាល់បញ្ចូលទីនៅឯកីឡដ្ឋាន Maracana កាលពីឆ្នាំ១៩៦៩។ 

ដោយឡែក នៅជ្រុងនៃសាលបញ្ចុះសពនេះគេឃើញមានការព្យួរអាវចំនួន ៣គត់ ទីមួយគឺអាវរបស់ក្លិប Santos ទី២អាវរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងទី៣គឺអាវរបស់ក្លិបបាល់ទាត់ New York Cosmos ជាក្លិបនៃការចូលនិវត្តន៍របស់លោកនៅឆ្នាំ១៩៧៧។ ទីកន្លែងនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយប្រែក្លាយទីក្រុង Santos ទៅជាកន្លែងទាក់ទាញទេសចរណ៍ ប៉ុន្តែនៅពេលបច្ចុប្បន្នមានតែមនុស្ស ៦០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីតាំងនេះ ដែលតម្រូវឱ្យមានការចុះឈ្មោះជាមុន៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក