ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទ្វីបអាហ្វ្រិកប្រកាសផ្លាស់ប្តូររូបមន្តវគ្គជម្រុះយកកៅអីព្រឹត្តិការណ៍ FIFA World Cup ២០២៦

អាហ្វ្រិកខាងត្បូង៖ ទ្វីបអាហ្រ្វិកនឹងប្រើប្រាស់រូបមន្តមួយជុំប៉ុណ្ណោះសម្រាប់វគ្គជម្រុះស្វែងរកប្រទេសឡើងទៅលេងនៅក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ដែលជាការផ្លាស់ប្តូរប្រព័ន្ធថ្មីពីការប្រកួតបីដំណាក់កាល ដែលត្រូវចំណាយពេលរហូតដល់ទៅជាង ២ឆ្នាំទើបរកឃើញក្រុមបង្ហាញខ្លួនតំណាងទ្វីបអាហ្វ្រិក។ 

គួរ​បញ្ជាក់ថា ទ្វីបអាហ្វ្រិកនឹងទទួលបាន ៩កៅអីសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ដែលបានបង្កើនចំនួនក្រុមឡើងរហូតដល់ ៤៨ក្រុម ដែលមានន័យថា ទ្វីបអាហ្វ្រិកនឹងកែប្រែរូបមន្តទៅជាការប្រកួតចែកចេញជា ៩ពូលជំនួសវិញ ដែលមានន័យថាប្រទេសដែលឈរនៅលើកំពូលតារាងនៃពូលនីមួយៗ នឹងទទួលបានកៅអីបង្ហាញខ្លួននៅ World Cup ដោយស្វ័យប្រវត្តិតែម្តង។ នេះបើតាមការបញ្ជាក់់ពីសហព័​ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកនៅយប់ថ្ងៃសុក្រម្សិលមិញ។ 

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រូបមន្តជម្រុះក្នុងទ្វីបអាហ្វ្រិកធ្វើឡើងជា ៣ដំណាក់កាល ពោលគឺជុំទីមួយជាការប្រកួតជម្រុះក្រុមដែលមានចំណាត់ថ្នាក់ទាប ហើយទើបឈានដល់វគ្គចែកពូលជា ១០ពូលផ្សេងៗគ្នា ជុំចុងក្រោយពោលគឺជុំទី៣ គឺជាការប្រកួត Play Off រវាងក្រុមលេខ ១ នៃពូលទាំង ១០ ហើយក្រុមចំនួន ៥ ដែលទទួលបានជ័យជម្នះពីការប្រកួតទាំងពីរជើងចុងក្រោយ នឹងទទួលបានកៅអីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup តែម្តង។ 

គួរបញ្ជាក់ថា ប្រទេសជាសមាជិកនៃសហព័​ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកទាំងអស់មានចំនួន ៥៤ប្រទេស ដែលមានន៍័យថាការចែកចេញជា ៩ពូលនាំឱ្យពូលនីមួយៗនឹងមានសមាជិកចំនួន ៦ប្រទេសចូលរួម។ ដោយឡែក ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីក្រុង Cotonou ប្រទេស Benin ខណៈការប្រកួតដំបូងបង្អស់នឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ 

គួរបញ្ជាក់ថា បើតាមប្រភពដដែល ក្រៅពីប្រទេសចំណាត់ថ្នាក់លេខ ១ តាមពូលនីមួយៗដែលទទួលបានកៅអីលេងនៅ World Cup ២០២៦ ដោយស្វ័យប្រវត្តិ ប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ ២ ល្អជាងគេទាំងបួន នឹងត្រូវធ្វើការប្រកួត Play Off បន្តដើម្បីដណ្តើមកៅអីចុងក្រោយ ដែលជាកៅអីកូតាទី១០ សម្រាប់ទ្វីបអាហ្វ្រិក។ ការប្រកួត FIFA World Cup ឆ្នាំ២០២៦ នឹងធ្វើឡើងនៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នាពាក់កណ្ដាលឆ្នាំ២០២៦ ខណៈ FIFA ក៏បានប្រកាសរួចរាល់ហើយថាវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក