លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

សម្តេចតេជោ ផ្តល់ថវិកា ៣ពាន់ដុល្លារដល់យុវជនស្ម័គ្រចិត្តម្នាក់ដែលបាត់ម៉ូតូអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាចំនួន ៣ពាន់ដុល្លារដល់យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលបានបាត់ម៉ូតូក្នុងអំឡុងបំពេញកិច្ចការជួយសង្គមមួយនេះ។

សម្តេចបានសរសេរនៅក្នុងឆាណែលតេឡេក្រាម នាយប់ថ្ងៃទី១៩ ខែឧសភាថា៖ «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ»

សម្តេចតេជោ បានឲ្យយុវជននោះទាក់ទងទៅលោក សេង ទៀង តាមទូរស័ព្ទទលេខ 012 961 971 ដើម្បីទទួលយកថវិកាទាំងនេះ។

យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ជាចំណែកដែលជួយឲ្យការរៀបចំព្រឹត្តការណ៍ស៊ីហ្គេមប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយមោទកភាពដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក