ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតអ្នកតំណាងរាស្ត្របក្សភ្លើងទៀនលោក កែត ឃី ថាបក្សប្រឆាំងគ្មានសណ្ដាប់ធ្នាប់ និងមិនចុះសម្រុងគ្នា

ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្របក្សភ្លើងទៀនលោក កែត ឃី បានស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងដោយសារតែការដឹកនាំផ្ទៃក្នុងបក្សភ្លើងទៀនគ្មានសណ្ឋាប់ធ្នាប់ អសមត្ថភាព និងមិនចុះសម្រុងគ្នា។

ក្នុងលិខិតគោរពជូននាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោក កែត ឃី បានលើកឡើងថាកន្លងមកលោកបានតាមដាននូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន ដែលបានផ្ដល់នូវភាពរីកចម្រើន សន្ដិភាព និងឯករាជ្យពេញបរិបូរណ៍ដល់កម្ពុជាដែលធ្វើឱ្យលោកមានជំនឿលើការដឹកនាំរបស់សម្ដេចតេជោនៅថ្ងៃនេះនឹងអនាគត។

ងាកទៅគណបក្សភ្លើងទៀន លោក កែត ឃី ដែលទើបដាក់លិខិតលាឈប់ថ្ងៃទី១៩ ខែឧសភានេះបានលើកឡើងថា គណបក្សនេះគណបក្សនេះមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា។

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចនេះក៏បានប្រកាសស្វាគមន៍លោក កែត ឃី ផងដែរ។

សម្ដេចបានសរសេរនៅ Channel Telegram របស់សម្ដេចថា៖ «សូមស្វាគមន៍ឯកឧត្តម កើត ឃី អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនិងជាមេធាវីដែលបានសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

មួយរយៈចុងក្រោយនេះចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនមានកាន់តែច្រើនពីសមាជិកក្រុមប្រឆាំងដោយពួកគេថា បានអស់ជំនឿនិងថ្នាក់ដឹកនាំរបស់គណបក្សខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក