ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ពន្ធដារ ប្រកាសប្រមូលពន្ធយានជំនិះគ្រប់ប្រភេទចាប់ពីខែមិថុនា ដល់ខែចុងខែវិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវម្ចាស់យានជំនិះគ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធនៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្តាធនាគារពាណិជ្ជដៃគូទាំង១០ របស់អគ្គនាយកដ្ឋានពន្ធដារដែលនៅជិតបំផុត ឬបង់ពន្ធតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer app) ដែលបង់តាមកម្មវិធីនេះគឺកាន់តែមានភាពងាយស្រួល រហ័ស និងចំណេញពេលវេលាបន្ថែមទៀត ដោយអាចនឹងប្រើប្រាស់សេវាដឹកជញ្ជូនលតាបត្រដល់ទីកន្លែងផងដែរ។

មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធ គឺជាប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្តោង មធ្យោបាយដឹកជញ្ចូនកែច្នៃផ្សេងទៀត ជលយាន ឬជល- យានយន្ត (លើសពី ១៥០សេះ) ទាំងផ្លូវទន្លេ និងផ្លូវសមុទ្រ ដោយផ្អែកលើទំហំស៊ីឡាំង កំលាំងសេស ឆ្នាំផលិត ចំនួនកៅអី ឬទម្ងន់ផ្ទុក។

ម្ចាស់យានជំនិះអាចប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃគណនាពន្ធមធ្យោបាយ (GDT Road Tax) ដើម្បីគណនាប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដោយ គ្រាន់តែជ្រើសរើសប្រភេទយានយន្ត បញ្ចូលព័ត៌មានដូចជា ប្រភេទ រួចបញ្ចូលឆ្នាំផលិត ទំហំស៊ីឡាំង ជាដើម នោះកម្មវិធីនឹងគណនាដោយ ស្វ័យប្រវត្តិ។

អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យម្ចាស់យានជំនិះ មានឯកសារមួយចំនួនដើម្បីសុំចុះបញ្ជីយានយន្តថ្មី ឬធ្វើបច្ចុប្បន្នភាព មានដូចជា ប័ណ្ណសម្គាល់យានយន្ត ឬ/និងបង្កាន់ដៃបង់ពន្ធនាំចូល (សម្រាប់ការចុះបញ្ជីដំបូងត្រូវភ្ជាប់ទាំង២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ) លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក (សម្រាប់យានយន្តកែច្នៃក្នុងស្រុក) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) សម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដែលជាកម្មសិទ្ធិរបស់សហគ្រាស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក