ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីក្រុង New York ធានាថាការប្រកួត World Cup នឹងអស្ចារ្យដូច Super Bowl

សហរដ្ឋអាមេរិក៖ ទីក្រុង New York នៃរដ្ឋ New Jersey កាន់តែបង្កើនការដេញថ្លៃទទួលបានសិទ្ធិជាម្ចាស់ផ្ទះនៃវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដោយសន្យាថានឹងមានទស្សនីយភាពដ៏អស្ចារ្យបំផុតមួយស្មើនឹងព្រឹត្តិការណ៍ Super Bowl ប្រាំបីដងបូកបញ្ចូលគ្នា ខណៈនេះគឺជាការឃោសនាដំបូងស្របពេលដែលយុទ្ធនាការប្រកាសផ្លូវការពីការផ្សព្វផ្សាយព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ បានចាប់ផ្តើម។

ប្រធាន FIFA លោក Gianni Infantino មិន​បាន​ផ្តល់​ការ​បញ្ជាក់ច្បាស់លាស់នៅឡើយទេ ថាតើទីក្រុងមួយណានឹងទទួលបានសិទ្ធិរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ខណៈដែលប្រទេសទាំងបីរួមមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានប្រកាសពីទីក្រុងដែលទទួលការប្រកួតជាផ្លូវការកាលពីឆ្នាំមុន។ 

កីឡដ្ឋានធំៗចំនួនពីរកំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទទួលស្វាគមន៍ព្រឹត្តិការណ៍ធំលំដាប់ពិភពលោក ពោលគឺកីឡដ្ឋាន MetLife Stadium នៃរដ្ឋ New Jersey ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ ៨២,៥០០នាក់ កំពុងមានការប្រជែងពីសំណាក់កីឡដ្ឋានដ៏ល្បីល្បាញមួយទៀតគឺ SoFi Stadium ស្ថិតនៅរដ្ឋ Los Angeles មានតម្លៃ ៥,៥ពាន់លានដុល្លារដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ ៧០,២៤០ ឬរហូតដល់ ១០០,២៤០នាក់សម្រាប់ព្រឹត្តិការណ៍ធំៗ។ 

អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលត្រូវបានចូលរួមនៅឯការសម្ពោធយុទ្ធនាការផ្សព្វផ្សាយ World Cup នៅទីតាំង Times Square ដោយអមជាមួយវត្តមានអភិបាលក្រុង New York លោក Eric Adams ផងនោះបានសន្យាថានឹងមានទស្សនីយភាពលើសពីអ្វីដែលអ្នកនៅទីក្រុង New York ធ្លាប់បានឃើញពីមុនមក។ 

គួរឱ្យដឹងថា កីឡដ្ឋាន MetLife Stadium ឬធ្លាប់ត្រូវបានស្គាល់ថាជាកីឡដ្ឋានយក្ស Giants Stadium ធ្លាប់ទទួលរៀបចំព្រឹត្តិការណ៍ World Cup ១៩៩៤ ចំនួន ៧ប្រកួត និងទទួលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Women's World Cup ឆ្នាំ១៩៩៩ ចំនួន ៤ប្រកួត។ លោក Phil Murphy និយាយថា លោកគិតថារដ្ឋ New Jersey នឹងទទួលបានការរៀបចំការប្រកួតយ៉ាងហោចណាស់ចំនួន ៨ ដែលស្មើនឹងព្រឹត្តិការណ៍ Super Bowl ៨ដង។ លោកបន្ថែមថា សំបុត្រទស្សនាគ្រប់ការប្រកួតទាំងអស់នឹងត្រូវលក់ដាច់គ្មានសល់ មិនថាក្រុមណាមួយប៉ះគ្នាឡើយ លោកហ៊ានធានាដូច្នេះ!។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សម្ពោធយុទ្ធនាការផ្សព្វផ្សាយ FIFA World Cup នេះ បានធ្វើឡើងនៅនុងចំណោមទីក្រុងជាច្រើននៅទូទាំងទ្វីបអាមេរិកខាងជើង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ពោលគឺក្រោយពេលដែលរដ្ឋ Los Angeles បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ FIFA World Cup ក្រោយពាក្យស្លោក "WE ARE 26"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក