ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំឱ្យសិក្សាពីផលប៉ះពាល់ពីការជីកព្រែកទម្លុះទៅសមុទ្របន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីទឹកសមុទ្របន្តទៅទៀត និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះថា សម្ដេចតេជោបានណែនាំបែបនេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មាការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់»។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជីកព្រែកបើកផ្លូវទឹកពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រនៃខេត្តកែប នឹងត្រូវធ្វើកាត់ខេត្តចំនួន៤រួមមានខេត្តកណ្ដាល តាកែវ កំពត និងកែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដោយមានសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣ផងដែរនៅខេត្តកណ្ដាល តាកែវ និងកែប ដើម្បីទប់លំហូរទឹកប្រៃចូលក្នុងទឹកទន្លេ។

តាមរយៈការសិក្សាម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២% ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា ខណៈក្នុងករណីមានបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី កន្លះម៉ែត្រនោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១,២៣% ប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួចនឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។

របាយការណ៍ដដែលបញ្ជាក់ថា៖ «ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០%ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ»។

គម្រោងព្រែកជីកនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ត្រូវចំណាយពេលសាងសង់៤ឆ្នាំ និងត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក