ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រេស៊ីលកំពុងស៊ើបអង្កេតលើករណីមួយសង្ស័យជំងឺផ្តាសាយបក្សីឆ្លងមកកាន់មនុស្ស

ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រេស៊ីលបានចេញមកបញ្ជាក់ថា ប្រេស៊ីលកំពុងស៊ើបអង្កេតករណីសង្ស័យនៃជំងឺគ្រុនផ្តាសាយបក្សី A (H5N1) ទៅលើមនុស្សម្នាក់ដែលរស់នៅក្នុងរដ្ឋ Espirito Santo ភាគអាគ្នេយ៍ ដែលនេះគឺជាករណីដំបូងបង្អស់ពីសត្វស្លាបព្រៃដែលត្រូវបានរកឃើញ។ 

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បុរសវ័យ ៦១ឆ្នាំម្នាក់ដែលធ្វើការនៅឧទ្យានសួនសត្វមួយកន្លែង ដែលមានសត្វស្លាបព្រៃចំនួន ៣ក្បាលត្រូវបានធ្វើតេស្តវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សីកម្រិយខ្ពស់ (HPAI) ដែលបច្ចុប្បន្នកំពុងត្រូវបានត្រួតពិនិត្យ និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដាន បន្ទាប់ពីលោកបានបង្ហាញរោគសញ្ញាសង្ស័យមួយចំនួននៃជំងឺផ្តាសាយស្រាល។ 

បើតាមមន្ទីរពិសោធន៍មួយនៅរដ្ឋ Espirito Santo កំពុងធ្វើការពិសោធន៍ទៅលើសំណាករបស់បុរសដែលសង្ស័យនោះ ក៏ដូចជាធ្វើការពិសោធន៍លើសំណាករបស់មនុស្សចំនួន ៣២នាក់ផ្សេងទៀត ដែលកំពុងធ្វើការនៅក្នុងឧទ្យាននោះដូចគ្នា។ ប៉ុន្តែយ៉ាងណាមិញ កន្លងមកធ្លាប់មានការចង្អុលបង្ហាញថា ពុំដែលធ្លាប់មានករណីនៃជំងឺគ្រុនផ្តាសាយបក្សីប្រភេទ A ត្រូវបានរកឃើញនៅប្រទេសប្រេស៊ីលនោះទេ។ 

គួរបញ្ជាក់ថា បើទោះបីជាមេរោគផ្តាសាយប្រភេទ H5N1 អាចឆ្លងទៅកាន់មនុស្សបានក៏ដោយ ក៏ប៉ុន្តែវាក៏នៅតែជាករណីកម្រដដែល ខណៈដែលមន្រ្តីសុខាភិបាលពិភពលោកធ្លាប់បាននិយាយដែរថា ហានិភ័យពីមេរោគនេះឆ្លងទៅកាន់មនុស្សគឺស្ថិតនៅក្នុងកម្រិតទាបខ្លាំងមែនទែន។ គួរឱ្យដឹងថា ប្រេស៊ីលគឺជាប្រទេសដែលនាំចេញបក្សីដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងប្រកាន់ជំហរប្រុងប្រយ័ត្នបន្ថែមបន្ទាប់ពីការរកឃើញនៃប្រភេទរង H5N1 នៅក្នុងបក្សីព្រៃ។

គួរបញ្ជាក់ថា ការរកឃើញនៃការឆ្លងប្រភេទមេរោគបក្សីនេះ បានបង្កការគំរាមកំហែងដល់ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលសត្វបក្សីក្នុងទំហំប្រមាណជា ១០ពាន់លានដុល្លាររបស់ប្រេស៊ីល ពោលគឺអាចប្រឈមនឹងការដាក់បំរាមនាំចូលទំនិញជាសាច់មាន់របស់ប្រេស៊ីលទៅកាន់ទីផ្សារធំៗនានានៅលើពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក