ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

FA សម្រេចដាក់ពិន័យលើខ្សែប្រយុទ្ធ Ivan Toney ដោយសារពាក់ព័ន្ធនឹងល្បែងភ្នាល់

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Brentford កីឡាករ Ivan Toney នឹងត្រូវបានដាក់បំរាមមិនឱ្យប្រកបអាជីពរយៈពេល ៨ខែ ជាមួយប្រសិទ្ធិភាពនៃការអនុវត្តភ្លាមៗ បន្ទាប់ពីត្រូវបានរកឃើញថាកីឡាកររូបនេះបានបំពានទៅនឹងច្បាប់របស់ FA ពាក់ព័ន្ធនឹងការភ្នាល់ល្បែង។ ការសម្រេចដាក់ពិន័យនេះមានន័យថា កីឡាករ Ivan Toney នឹងត្រូវអវត្តមានពីលើទីលានរហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ រួមជាមួយនឹងការពិន័យជាប្រាក់ ៥០,០០០ផោន ប៉ុន្តែការដាក់ពិន័យនេះមានសុពលភាពតែនៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ។ 

យ៉ាងណាមិញ ក្រោយមក FA ក៏បានសម្រេចស្នើការដាក់ពិន័យទៅកាន់ FIFA ផងដែរ ដែលជាការពិន័យទៅលើកីឡាកររូបនេះជាលក្ខណៈអន្តរជាតិតែម្តង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Sky Sport។ ការសម្រេចស្នើដាក់ពិន័យជាលក្ខណៈអន្តរជាតិនេះមានន័យថា កីឡាករ Ivan Toney នឹងបាត់មុខពីលើទីលានរហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តែម្តង ហើយមិនអាចត្រូវបានដាក់ឱ្យក្លិបនៅក្រៅលីគអង់គ្លេសណាផ្សេងខ្ចីជើងបានឡើយ។ 

កន្លងមក ក៏ធ្លាប់មានកីឡាករដែលរងបំរាមពាក់ព័ន្ធនឹងល្បែងភ្នាល់មួយចំនួនដូចជា Kieran Trippier និង Daniel Sturridge ជាដើម ដែលធ្លាប់ផ្ទេរចេញទៅលេងនៅក្រៅលីគអង់គ្លេស នៅពេលដែលស្ថិតក្នុងការរងបំរាមរបស់ FA។ ដូច្នេះហើយទើប FA បានសម្រេចលើការពិន័យនេះ ហើយក៏មានការស្នើសុំទៅកាន់ FIFA ឱ្យអនុវត្តទៅលើ Ivan Toney ជាលក្ខណៈសកលតែម្តង។ 

ការដាក់ពិន័យទៅលើ Toney នេះនឹងមានអានុភាពអនុ​វត្តភ្លាមៗតែម្តង ដែលមានន័យថាខ្សែប្រយុទ្ធរបស់ Brenford រូបនេះនឹងត្រូវអវត្តមានការប្រកួតបិទរដូវកាលចុងក្រោយចំនួន ២ ពោលគឺការប្រកួតទល់នឹង Tottenham Hotspur នាថ្ងៃអាទិត្យ និងការប្រកួតបិទបញ្ចប់រដូវកាលចុងក្រោយទល់នឹង Manchester City។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករដែលរកគ្រាប់បាល់ឱ្យ Brentford ២១គ្រាប់ ពីការបង្ហាញខ្លួន ៣៥លើករូបនេះ ក៏នឹងមិនត្រូវអនុញ្ញាតឱ្យចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើយរហូតដល់ថ្ងៃទី១៧ ខែកញ្ញា។ បែបណាក្ដី Ivan Toney ក៏មានសិទ្ធិប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចនេះបានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក