ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពជាតិ សាសនា និងព្រះមហាក្សត្រ

ព្រៃវែង៖ ក្នុងឱកាស លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន ស្ថិតនៅខេត្តព្រៃវែង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺជាតិ សាសនា ព្រះមហាក្សត្រ។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប៉ុលពត និងបង្រួបបង្រួមជាតិខ្មែរឱ្យជួបជុំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ ទី២ បានការពារសាសនា ដោយវត្តអារាមបានដំណើរការឡើងវិញ និងបើកសិទ្ធសេរីភាពផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃមានវត្តប្រមាណជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ។ ហើយទី៣ បានការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោមជ្រែង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់នល់ និងរបបប៉ុលពត បានលុបបំបាត់ចោល។

មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ ដូចជា ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណាជាសត្រូវ ហើយអាចរស់នៅជាមួយគ្នាបានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញនូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក