ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្ត Range Rover ឆេះហ្មត់តែម្តង ក្រោយជួលឱ្យចិនបាន ៣ម៉ោង

ព្រះសីហនុ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover ១គ្រឿងបានឆេះហ្មត់សល់តែគ្រោងឆ្អឹង បន្ទាប់ពីម្ចាស់រថយន្តបានជួលឱ្យចិនជិះបាន ៣ម៉ោង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ជាងនាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែឧសភា តាមបណ្ដោយផ្លូវអូរ៥ ឆ្ពោះទៅអូរឈើទាលត្រង់ផ្លូវបំបែកជាបីទៅអូត្រេះស្ថិតនៅក្នុងក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរបានចុះទៅអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តព្រះសីហនុអស់ទឹកចំនួនពីរ។

តាមការស្រាវជ្រាវសួរនាំរបស់កម្លាំងសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុដើម្បីស្វែងរកម្ចាស់រថយន្តក៏បានជួបអ្នកបកប្រែភាសាចិនម្នាក់គាត់ក៏បានណែនាំប្រាប់កម្លាំងសមត្ថកិច្ចថារថយន្តម៉ាក Range Rover បើកបរដោយជនជាតិចិនបានជួលពីម្ចាស់ជាជនជាតិខ្មែរឈ្មោះ ផន សុភា នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចក៏បានសួរនាំអំពីមូលហេតុ ពោលបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងនៅខាងក្នុងក្រោមរថយន្តទើបបណ្ដាលឱ្យឆេះតែម្ដង។ ក្រោយពីសមត្ថកិច្ចនគរបាលស្នងការនគរបាលខេត្តសួរនាំរួចក៏បានរៀបចំពន្លត់អគ្គិភ័យនេះរលត់រួចរាល់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក