ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាគ្រោងនាំចូលសត្វខ្លាធំពីឥណ្ឌា ក្រោយបាត់វត្តមានជិត២០ឆ្នាំ

កោះកុង៖ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងសហការជាមួយឥណ្ឌានាំចូលខ្លាធំ មកអភិរក្សនៅកម្ពុជា ក្រោយពីសត្វប្រភេទនេះត្រូវបានរកឃើញចុងក្រោយនៅក្នុងឆ្នាំ២០០៧។
លោក នេត្រ ភក្ត្រា បានថ្លែងនៅក្នុងសន្និសីទស្តីពីយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកោះកុង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា៖«កម្ពុជា និងប្រទេសឥណ្ឌា កំពុងតែប្រតិបត្តិការគ្នា ដោយក្នុងនោះមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) និងក្រសួងបរិស្ថានធ្វើការរួមគ្នាដើម្បីបង្កើតគម្រោងសត្វខ្លាធំឡើងវិញដែលវាជាប្រភេទសត្វកម្រ ហើយកម្ពុជាបានឃើញវានៅចុងក្រោយនៅឆ្នាំ២០០៧»។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យសត្វខ្លាធំមានវត្តមាននៅកម្ពុជាឡើងវិញ ពោលកម្ពុជាត្រូវមានលក្ខខណ្ឌមជ្ឈដ្ឋានរស់នៅរបស់សត្វប្រភេទនេះប្រកបដោយសមស្រប និងសុវត្ថិភាព ដើម្បីឱ្យវាបន្សុំាខ្លួនទៅនឹងធម្មជាតិនៅកម្ពុជា។
លោកថ្លែងថា៖«ការបន្សុំានេះ គឺយើងត្រូវគិតអំពីចំណីអាហាររបស់វា គិតអំពីចំណីអាហាររបស់វាជាមួយសុវត្ថិភាពមនុស្សដែលរស់នៅជុំវិញនោះដែរ បើយើងមានអាហ្នឹងហើយនៅធម្មជាតិ នោះយើងចាំបាច់ត្រូវថែរក្សា (ធម្មជាតិ)»។
បើតាមលោក នេត្រ ភក្រ្តា កម្ពុជាបានបាត់បង់ពូជសត្វចំនួន ៣ប្រភេទ គឺសត្វគោព្រៃ សត្វរមាស និងសត្វខ្លាធំ។ តែយ៉ាងណា ក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជាមានវត្តមានសត្វកម្រជាច្រើនប្រភេទដែលលេចរូបរាងតាមកាមេរ៉ាស្វ័យប្រវត្តិ ក្នុងនោះមានសត្វដំរី ខ្ទីង ខ្លាឃ្មុំ ជ្រូកពោន ឬជ្រូកព្រុល រមាំង ឈ្លួស និងខ្លារខិន ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក