ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ ស្មារតីនៃភាពជាម្ចាស់ផ្ទះដ៏ស្ញប់ស្ញែង បង្កើតបានជាប្រវត្តិសាស្ត្រ​ថ្មីនៃសម័យកាលដ៏រុងរឿងមួយ

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី លើកឡើងថា ស្មារតីនៃភាពជាម្ចាស់ផ្ទះប្រកបដ៏ស្ញប់ស្ញែងទាំងអស់នេះបង្កើតបានជាប្រវត្តិសាស្ត្រថ្មីនៃសម័យកាលដ៏រុងរឿងមួយ ជាមួយការបង្ហាញនូវសក្តានុពល និងថាមពលដ៌អង់អាចរបស់ប្រជាជាតិកម្ពុជា។

លោក ហ៊ុន ម៉ានី លើកឡើងដូចនេះលើបណ្តាញសង្គមលោកផ្ទាល់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រោយពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងបញ្ជាក់ថាកម្ពុជាជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងភាពល្បីល្បាញឮសាយខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។

លោកបានឱ្យដឹងទៀតថា កម្ពុជាពិតជាមានមោទកភាពចំពោះការបង្ហាញទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ហើយប្រជាជនកម្ពុជា និងទូទាំងពិភពលោក បានទទួលស្គាល់ថា ក្រុមសិល្បៈ និងទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ទាំងពិធីបើក និងទាំងពិធីបិទបានធ្វើឲ្យបេះដូងរបស់ប្រជាជនកម្ពុជាលោតក្នុងចង្វាក់តែមួយ ពោរពេញទៅដោយក្តីស្រឡាញ់ ក្តីរំភើប ស្នាមញញឹម ជាមួយមោទនភាពស្របពេលជាមួយគ្នា។

ជាមួយគ្នានេះដែរ លោកសូមកោតសរសើរក្រុមការងារ លោកគ្រូ អ្នកគ្រូ ក្រុមសម្តែង សិល្បករ សិល្បការិនី អត្តពលិក កងកម្លាំង សិស្ស និស្សិត យុវជន យុវនារី កុមារា កុមារី ក្រុមការងារបច្ចេកទេស និងអ្នកដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត ហើយបានប្រគល់ថាមពលគ្រប់យ៉ាងជូនដល់ជាតិ មាតុភូមិទាំងក្នុងពិធីបើក ទាំងក្នុងពិធីបិទ រួមជាមួយព្រឹត្តិការណ៍អមនានា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។

លោក ហ៊ុន ម៉ានី គូសបញ្ចាក់ថា៖ «ទិដ្ឋភាពទាំងអស់នេះ ជាកត្តាលិករដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន ក៏ដូចជាជាកត្តាចម្បងមួយដែលនាំឲ្យព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិនេះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរក្រៃលែង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក