ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេដឹកនាំកូរ៉េខាងត្បូង និងកាណាដា ព្រមព្រៀងក្នុងការជំរុញសេដ្ឋកិច្ច និងសហប្រតិបត្តិការសន្តិសុខ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង និងកាណាដា បានឈានដល់កិច្ចព្រមព្រៀងក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ និងធ្វើការកាន់តែជិតស្និទ្ធដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរនេះបានជួបប្រជុំពិភាក្សានៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ ខែឧសភាម្សិលមិញនេះ។ 

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់កូរ៉េខាងត្បូង និងជាដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកាណាដាទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយ ហើយលោកក៏បានមានជំនួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងកិច្ចប្រជុំមួយផងដែរ។ 

បន្ទាប់ពីកិច្ចពិភាក្សារួមគ្នា លោក Yoon បាននិយាយថា មេដឹកនាំទាំងពីរបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់សារធាតុរ៉ែសំខាន់ៗ ដែលប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី ដែលកាណាដាមានបម្រុង និងដែលត្រូវការដោយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង។ លោក Yoon បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងបានថ្កោលទោសកម្មវិធីនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានឈានដល់កំណត់ត្រាថ្មីមួយទៀតក្នុងការបាញ់គ្រាប់មីស៊ីលនុយក្លេអ៊៊ែរក្នុងឆ្នាំនេះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលទ្វេភាគី ប្រធានាធិបតីកាណាដា លោក Trudeau បានផ្តល់ការគាំទ្រដល់ទីក្រុងសេអ៊ូលក្នុងផែនការរបស់ខ្លួនដើម្បីសម្រេចបាននូវឧបទ្វីបកូរ៉េដែលត្រូវបានរំសាយអាវុធនុយក្លេអ៊ែរ សន្តិភាព បង្រួបបង្រួម និងវិបុលភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើបញ្ហាសន្តិសុខក្នុងតំបន់នេះ។ ក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ការគាំទ្រនេះរួមបញ្ចូលទាំងការបង្កើនវត្តមានកងទ័ពជើងទឹករបស់ប្រទេសកាណាដា និងការចូលរួមក្នុងប្រតិបត្តិការចម្រុះជាតិសាសន៍នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរដែលមានទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានចាក់ឫសយ៉ាងជ្រៅរួចហើយនោះ ក៏បានប្រកាសកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនកូរ៉េ និងកាណាដាបង្កើនការងារ និងឱកាសធ្វើដំណើរ នៅក្នុងប្រទេសផ្សេងទៀតផងដែរ។

មុននេះ លោក Trudeau បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងផងដែរថា ប្រទេសទាំងពីរត្រូវការទំនាក់ទំនងកាន់តែរឹងមាំ ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាដែលមិនធ្លាប់មានពីមុន ជាមួយនឹងផលវិបាកដ៏រ៉ាំរ៉ៃពីជំងឺរាតត្បាត COVID-19 ការកើនឡើងតម្លៃរស់នៅ និងផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចនៃកត្តាអាកាសធាតុ និងបញ្ហាសង្គ្រាមដែលកំពុងកើតមានឡើង។ លោក Trudeau បាននិយាយក្នុងអំឡុងសុន្ទរកថាទៅកាន់សភាជាតិរបស់ទីក្រុងសេអ៊ូលថា៖ "ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាថា វាលែងគ្រប់គ្រាន់ក្នុងការធ្វើត្រឹមជាមិត្តទៀតហើយ ប៉ុន្តែយើងគួរតែត្រូវធ្វើជាមិត្តល្អបំផុតវិញ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក