ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោថាភាពជាម្ចាស់ផ្ទះស៊ីហ្គេមផ្តល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាទុករហូតដល់មួយរយឆ្នាំទៅមុខទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបានផ្ដល់នូវកេរ្តិ៍ឈ្មោះកម្ពុជាបានដល់រាប់រយឆ្នាំទៅមុខទៀត។ សម្ដេចថា «លុយអាចចាយអស់ប៉ុន្ដែកិត្តិយសនិងកិត្យានុភាពរបស់ជាតិចាយមិនអស់ទេ»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួនជាង ១ ៣០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការរៀបចំស៊ីហ្គេមរបស់កម្ពុជានឹងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អនោះ គឺដោយសារតែកម្ពុជាបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ ជាពិសេសគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គឺផ្តល់ជូននូវការចូលទស្សនាការប្រកួតដោយឥតគិតថ្លៃ ទាំងប្រជាពលរដ្ឋកម្ពុជា និងជនបរទេស ហើយប្រតិភូ កីឡាករកីឡាការិនី គ្រូបង្វឹក ដែលអញ្ជើញមកពីបរទេស ក៏មិនគិតថ្លៃសម្រាប់ការស្នាក់នៅហូបចុកធ្វើដំណើរ។ រីឯការផ្សព្វផ្សាយទៅក្រៅប្រទេសក៏មិនមានការលក់សិទ្ធិផ្សាយឲ្យបរទេសនោះដែរ។

សម្ដេចថា៖ «លុយអាចចាយអស់ ក៏ប៉ុន្តែកិត្តិយស និងកិត្យានុភាពរបស់ជាតិ ចាយមិនអស់ទេ »។

ក្រៅពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនយកលុយថ្លៃសំបុត្រសម្រាប់កីឡាករកីឡាការិនី អញ្ជើញទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការផ្ដល់ជូនដោយឥតគិតថ្លៃទាំងនេះ និងការរៀបចំបានយ៉ាងល្អនេះហើយ នឹងនាំមកជូនកិត្តិយសមុខមាត់ កិត្យានុភាពជាតិដល់កម្ពុជា។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក