ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

នាយករដ្ឋមន្ត្រីជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកាចសាហាវដែលអាចកើតឡើងនៅពេលខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកាចសាហាវនានា ដែលមិនអាចស្មាននឹងអាចមានអ្វីកើតឡើងនៅពេលខាងមុខ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួនជាង ១ ៣០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «យើងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកាយសាហាវនានា ដែលយើងមិនអាចបានស្មានថានឹងអាចមានអ្វីកើតឡើងនៅពេលខាងមុខ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា «ជាក់ស្ដែង ដូចជាជំងឺកូវីដ-១៩ ដែលយើងមិនអាចស្មានដឹងថា មានជំងឺកូវីដ-១៩ ហើយក៏មានប្រទេសមួយចំនួនមើលស្រាលជំងឺ»

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដើរមុនមួយជំហាន នូវការដាក់វិធានការការពារ ។ សម្តេចបន្តថា កម្ពុជាបានយកប្រទេសចិនធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយបានដាក់វិធានការការពារផ្សេងៗទៀត។

សម្ដេចក៏បានបញ្ជាក់ថា ការការពាររបស់រាជរដ្ឋាភិបាលកន្លងទៅ គឺខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅព្យាបាល ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា មិនឲ្យពលរដ្ឋណាដេកស្លាប់តាមផ្លូវដោយគ្មានកន្លែងព្យាបាលនោះទេ នេះជាវិធានការការពារ។ សម្តេចបានមានប្រសាសន៍ប្រទេសខ្លះរកតែអុសដុតសពពលរដ្ឋខ្លួនមិនបានផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក