សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីបន្តរិះគន់ការពង្រឹងយោធានិងសង្គ្រាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តការរិះគន់ការស្រាវជ្រាវយោធា និងការបង្កើតសង្គ្រាមដោយប្រទេសនានាក្នុងពិភពលោក។ សម្ដចតេជោថាការប្រើប្រាស់លុយបង្កើតនូវអាវុធ និងពង្រឹងយោធានេះអ្នកដែលខាតបង់គឺមនុស្សជាតិទាំងមូល។

សម្ដេចថាសង្គ្រាមបានបង្ករវិនាសកម្ម បំផ្លាញសេដ្ឋកិច្ច សម្លាប់មនុស្ស ហើយអ្នកដែលចំណេញគឺអ្នកលក់អាវុធឯណោះទេ។ សម្ដេចថាប្រសិនជាគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សជាតិបានច្រើននិងធ្វើឱ្យពិភពលោកកាន់តែមានភាពសុខុដុមនីយ។

សម្ដេចថា៖ «យើងក៏នៅក្នុងក្របខ័ណ្ឌពិភពលោកក្នុងការទទួលខុសត្រូវលើកិច្ចការពារសុខមាលភាពប្រជាជនយើង»

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលសម្ដេចអញ្ជើញថ្លែងក្នុងពិធីចែកសញ្ញបត្រជូននិស្សិតពេទ្យជាង១ពាន់នាក់ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក