ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ តើចង់ឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅ២០ឆ្នាំទៀតឬទេ?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទព្រឹត្តការណ៍នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា តើចង់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនៅ ២០ឆ្នាំខាងមុខទៀតដែរឬទេ?

សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «យើងចង់ចាត់តាំងកីឡាស៊ីហ្គេមនៅឆ្នាំ២០៤៣ ២០ឆ្នាំខាងមុខ ទៀតឬទេ?»

ក្រោយពីសម្តេចបានថ្លែងបែបនេះ មហាជននៅក្នុងពហុកីឡដ្ឋានមរតកតេជោបានស្រែកហោ។

សម្តេចតេជោបញ្ជាក់ថា បើចង់ឲ្យកម្ពុជាបន្តធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមម្តងទៀត ពោលត្រូវចាំបាច់រួមគ្នាថែរក្សាសន្តិភាព។

សម្តេចតេជោ ថ្លែងថា ស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យត្រចេះត្រចង់។ ស៊ីហ្គេមលើកទី៣៣ នឹងធ្វើឡើងនៅប្រទេសថៃក្នុងឆ្នាំ២០២៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក