ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីថ្លែងអំណរគុណប្រធានាធិបតីចិនដែលបានជួយកម្ពុជាជោគជ័យក្នុងការរៀបចំស៉ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណទៅដល់ប្រធានាធិបតីចិនលោក ស៊ី ជីងពីង ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោដែលមួយយ៉ាងធំធេងវិជ្ជាឱ្យសម្រេចជោគជ័យក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម។

ថ្លែងនៅក្នុងពិធីបទស៊ីហ្គេមនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ បានធ្វើឲ្យកម្ពុជាសម្រេចជោគជ័យក្នុងការបើកនិងបិទស៊ីហ្គេមរួមទាំងការប្រកួតនៅក្នុងពហុកីឡាដ្ឋានជាតិមួយនេះផងដែរ។

សម្ដេចថាសមិទ្ធផលនេះ មិនត្រឹមតែប្រើប្រាស់តែមួយឆ្នាំឬពីរឆ្នាំទេ ក៏ប៉ុន្តែនឹងត្រូវបានប្រើប្រាស់តកូន តចៅកម្ពុជាបន្តទៅទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក