ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើជាអធីបភាពក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូលមានមនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយបង្ហាញអារម្មណ៍រំភើប និងត្រេកអរជាខ្លាំង។

នាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម មានសិល្បករ សិល្បការិនីជាច្រើនរូប សម្តែងទស្សនីយភាពដ៏អស្ចារ្យបង្ហាញឱ្យមហាជន និងពិភពលោកស្ងើចស្ងប់ស្ងែង។ ទាំងពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ ក្រោយខកខាកធ្វើជាម្ចាស់ផ្ទះរៀបចំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយវៀតណាមឈរលេខ១ ដែលទទួលបានមេដាយច្រើនជាងគេ ខណៈកម្ពុជាឈរលេខរៀងទី៤។ កាលវៀតណាមធ្វើជាម្វាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ វៀតណាមដណ្តើមបានមេដាយច្រើនជាងគេ។ នៅឆ្នាំនេះប្រទេសទីម័រខាងកើត ឈរនៅបាតតារាង ដែលមានមេដាយតិចជាងគេ ហើយពុំមានមេដាយមាសឡើយ ដោយមានត្រឹមមេដាយសំរឹទ្ធចំនួន៨។

គូសបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ជាបន្តទៀតនេះ កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក