ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃសុំទោស និងធ្វើការស៊ើបអង្កេតលើអ្នកផ្ដើមឱ្យមានឧបទ្ទវហេតុក្នុងការប្រកួតបាល់ទាត់រវាងថៃនិងឥណ្ឌូនេស៊ី

បាងកក៖ សមាគមកីឡាបាល់ទាត់ថៃបានបង្ហាញភាពសោកស្តាយចំពោះឧប្បត្តិហេតុដែលបានកើតឡើង ក្នុងការប្រកួតចុងក្រោយនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ រវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ និង ក្រុមបាល់ទាត់ជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយបានធ្វើការសុំទោសនិងប្រកាសធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះផងដែរ។

ក្នុងសេក្ដីប្រកាសព័ត៌មានថ្ងៃទី១៧ ខែឧសភា សមាគមកីឡាបាល់ទាត់ថៃបានលើកឡើងថាកីឡាបាល់ទាត់ ជាការប្រកួតប្រជែងដែលតែងតែមានឈ្នះ និងមានចាញ់ ដែលជាក់ស្តែងអ្នកដែលមិនទទួលបានជ័យលាភីគួរកែលម្អ និងពង្រឹងជំនាញជាមួយនឹងក្រុមគេនាពេលអនាគត។ សមាគមក៏សូមសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះឧប្បត្តិហេតុដែលបានកើតឡើងក្នុងការប្រកួតដែលបានលេចមុខមកទស្សនិកជនទាំងអស់ ទាំងក្នុងកីឡាដ្ឋាន និងអ្នកគាំទ្រជុំវិញពិភពលោក។

សមាគមកីឡាបាល់ទាត់ថៃលើកឡើងថា៖ «ឧបទ្ទវហេតុនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ»

ជាមួយគ្នានេះគណៈកម្មាធិការវិន័យនឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះបុគ្គលទាំងអស់ដែលបានផ្តួចផ្តើម និង/ឬពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ដើម្បីប្រមូលអង្គហេតុឱ្យបានឆាប់រហ័ស និងចាត់វិធានការសមស្របតាមបទប្បញ្ញត្តិដែលកំណត់ដោយសមាគម។

សមាគមនេះបញ្ជាក់ថានឹងមិនមានការការពារ ឬអភ័យឯកសិទ្ធិដែលត្រូវបានផ្តល់ឱ្យអ្នកណាទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសក្នុងឧបទ្ទវហេតុនេះឡើយ។ ជាលទ្ធផល នីតិវិធីស៊ើបអង្កេតនឹងចាប់ផ្តើមភ្លាមៗនៅពេលក្រុមនេះត្រឡប់ទៅប្រទេសថៃវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក