ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនកោតសរសើរកីឡាករកម្ពុជាមានការតស៊ូព្យាយាមខ្លាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះលោក Gotaro Ogawa បានសំដែងនូវការគោរព និងអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ ។ លោកបានគោរព និងរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់ទៅហ្វឹកហាត់នៅឯប្រទេសជប៉ុន គ្រូបង្វឹកកីឡាករ កីឡាការិនីទាំងអស់ មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក ហ្គោតារ៉ូ អូហ្គាវ៉ា បានមានប្រសាសន៍បន្ថែមទៀតថា កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ លើវិស័យយូដូណាស់ ក្នុងន័យនេះលោកបាន គោរពស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Gotaro Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដៃច្រើន ដែលពីមុនមកមិនដែលទទួលបានមេដៃច្រើនបែបនេះនោះទេ។

សម្ដេចតេជោសូមឲ្យលោកគ្រូអ្នកគ្រូ យូដូ បន្តធ្វើការហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺនៅត្រូវទៅចូលរួមការប្រកួតដទៃទៀត ម្យ៉ាងវិញទៀតកីឡានាំមកនៅសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក