ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុករៀបចំក្របខណ្ឌយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គម

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុករៀបចំក្របខណ្ឌយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។

ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចចំនួន៤ ដើម្បីធ្វើជាសេនាធិការរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហៅកាត់ (គ.ស.ហ) សម្រាប់ជួយសម្រួលនិងជាមូលដ្ឋានដល់ការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ វិធានការគោលនយោបាយ និងស្ថាប័នីយកម្មវិធានការស្តីពីអន្តរាគមន៍ជំនួយសង្គមដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ដែលរួមមានដូចខាងក្រោម៖

១-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្ត្រ នៃការអនុវត្តវិធាន ការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល;
២-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅ;
៣-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់របប និងទំហំនៃការអនុវត្តវិធានការគោលនយោ បាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល;
៤-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្ល ចំពោះយន្តការនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។

ក្នុងសេចក្តីសម្រេចនេះឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន បានប្រគល់សិទ្ធិដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេសចំពោះកិច្ចទាំង៤ ខាងលើ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការងារប្រតិបត្តិ ដើម្បីគោរពជូន គ.ស.ហ ពិនិត្យនិងសម្រេច មុននឹងគោរពរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្តី ដើម្បីស្នើសុំការពិនិត្យ សម្រេចនិងការណែនាំជាយថាហេតុដ៏ខ្ពង់ខ្ពស់៕

ខាងក្រោមនេះគឺជាសេចក្តីសម្រេចផ្លូវការ៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក