ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែននិងរុស្សីនឹងត្រូវប្រឈមមុខគ្នានៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហាយន្តហោះ MH17

អន្តរជាតិ៖ អ៊ុយក្រែន និងរុស្ស៊ីនឹងត្រូវប្រឈមមុខគ្នានៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ ពោលគឺចៅក្រមនឹងស្តាប់ការអះអាងរបស់អ៊ុយក្រែនដែលថាទីក្រុងមូស្គូបានរំលោភលើសន្ធិសញ្ញាអង្គការសហប្រជាជាតិដោយគាំទ្រក្រុមបំបែកខ្លួនមួយដែលមាននិន្នាការគាំទ្រទៅលើប្រទេសរុស្សីផ្ទាល់ ដែលក្រុមបំបែកខ្លួននោះត្រូវបានកំណត់ដោយតុលាការហូឡង់ថាជាអ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ MH17 កាលពីឆ្នាំ២០១៤។ 

កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការហូឡង់បានកាត់ទោសបុរសជនជាតិរុស្សីពីរនាក់ និងជនជាតិអ៊ុយក្រែនម្នាក់កំបាំងមុខពីបទមនុស្សឃាត ចំពោះការបំពេញតួនាទីរបស់ពួកគេក្នុងការបាញ់ទម្លាក់យន្តហោះ MH17 ដែលបណ្ដាលឱ្យមានការបាត់បង់ជីវិតអ្នកដំណើរ និងនាវិកសរុបចំនួន ២៩៨នាក់ ដោយបានដាក់ទោសបុគ្គលទាំងបីរូបនោះដាក់ពន្ធនាគារអស់មួយជីវិត។ 

គួររំឮកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានធ្វើដំណើរចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ ក្នុងគោលបំណងហោះហើរទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ហើយក្រោយមក៏ត្រូវបានគេបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន ដែលជាបុព្វហេតុមួយនាំឱ្យមានជម្លោះក្នុងឆ្នាំនេះផងដែរ។

ក្រៅពីនេះ សេចក្តីសម្រេចរបស់តុលាការហូឡង់ក៏បានរកឃើញថា ប្រទេសរុស្ស៊ីក៏មានការគ្រប់គ្រងជារួមលើកងកម្លាំងនៃសាធារណរដ្ឋប្រជាមានិត Donetsk នៅភាគខាងកើតអ៊ុយក្រែនចាប់ពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៤ផងដែរ។ តុលាការយុត្តិធម៌អន្តរជាតិ ក្នុងនាមជាតុលាការកំពូលពិភពលោកបានកំណត់ពេលសវនាការចំនួនបួនថ្ងៃសម្រាប់រឿងនេះ ពោលគឺនៅថ្ងៃទី៦ ថ្ងៃទី៨ ថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនាខាងមុខ ដើម្បីស្តាប់ការអះអាង និងពិនិត្យភស្តុតាងរបស់ភាគីទាំងពីរនៃសំណុំរឿងនេះ។

គួរបញ្ជាក់ថា បណ្ដឹងនេះបានដាក់ឱ្យមានដំណើរការកាលពីឆ្នាំ២០១៧ ហើយក៏ជាករណីមួយដែល​អ៊ុយក្រែន​បានលើក​យក​មក​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​តុលាការអន្តរជាតិ។ ដោយឡែក សំណុំរឿងមួយទៀតដែលកំពុងមានការតតាំងគ្នានៅតុលាការយុត្តិធម៌៌អន្តរជាតិដែរនោះ គឺការទាមទារនិងអះអាងរបស់រុស្សីចំពោះការលុកលុយទៅលើអ៊ុយក្រែនថាដើម្បីការពារការប្រល័យពូជសាសន៍។ ជាធម្មតា គេត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់សំណុំរឿងនៅ ICJ ដើម្បីឈានដល់ដំណាក់កាលនៃសវនាការលើការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនីមួយៗ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក