ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

បុរសមា្នក់ដើរទៅបេះបន្លែក្នុងព្រៃ ជាន់គ្រាប់មីនដាច់ជើងទាំងសង្ខាង

បន្ទាយមានជ័យ៖ បុរសម្នាក់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានដើរចូលក្នុងព្រៃចម្ការមីន ដើម្បីដើររកបេះបន្លែត្រួយព្រិច និងរកសត្វ ចៃដន្យក៏ជាន់គ្រាប់មីនផ្ទុះ បណ្តាលឱ្យដាច់ជើងស្តាំ ជើងឆ្វេង និងត្រូវរបួសជាច្រើនកន្លែងទៀត។

ហេតុការណ៍នេះបានកើតឡើងទៅលើជនរងគ្រោះឈ្មោះ លី លាក់ អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។

អាជ្ញាធរមីនបានអំពាវនាវពលរដ្ឋ កុំចូលទៅក្នុងតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ ហើយត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារគ្រាប់មីន។ ជាមួយគ្នានេះ អាជ្ញាធរមីនណែនាំពលរដ្ឋបើប្រទះឃើញគ្រាប់មីននៅកន្លែងណា សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងប្រត្តិករបោសសម្អាតមីនដែលនៅជិតមូលដ្ឋានដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក