ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា អបអរសាទរជ័យជម្នះរបស់បក្ស Move Forward

ថៃ៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា បានអបអរសាទរចំពោះគណបក្ស Move Forward ដែលឈ្នះការបោះឆ្នោតថ្នាក់ជាតិរបស់ថៃ និងបានព្រលយពាក្យថាមេទ័ពវ័យចំណាស់ដែលធ្លាប់បានបង្កចលាចលជាច្រើនឆ្នាំក្នុងប្រទេស គប្បីដល់ពេលចូលនិវត្តន៍ប្រកបដោយសេចក្តីថ្លែថ្នូរហើយ។ 

ក្នុងនាមជាអតីតមេដឹកនាំ និងជាមហាសេដ្ឋីដែលកំពុងរស់នៅក្រៅប្រទេសដោយការនិរទេសខ្លួនឯង ខណៈលោកនិងក្រុមគ្រួសារត្រូវបានគេដឹងថាជាអ្នកមានឥទ្ធិពលដ៏ខ្លាំងក្លានៅក្រោយចលនានយោបាយនៃគណបក្សភឿថៃដ៏លេចធ្លោ បាននិយាយថា Move Forward បានបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ក្នុងប្រទេសថៃផ្ទាល់ ហើយយុទ្ធសាស្រ្តនេះពិតជាអាចយកឈ្នះលើយុទ្ធនាការចំណាយដ៏ធំ និងការទិញសន្លឹកឆ្នោតរបស់បក្សផ្សេងៗបាន។

នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ បក្សប្រឆាំងដ៏មានប្រជាប្រិយភាពដែលធ្លាប់យកឈ្នះការបោះឆ្នោតជាបន្តបន្ទាប់តាំងពីឆ្នាំ២០០១មក នៅតែទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមដដែល ដោយគណបក្សភឿថៃទទួលបានសំឡេងគាំទ្រលំដាប់ទីពីរ ជាមួយនឹងចំនួនអាសនៈតិចជាងគណបក្ស Move Forward ត្រឹមតែ ១០អាសនៈប៉ុណ្ណោះ។ លោក Thaksin បាននិយាយថាគណបក្ស Move Forward មានការអំពាវនាវ និងការរៀបចំយុទ្ធនាការយ៉ាងខ្លាំងនៅក្នុងសាកលវិទ្យាល័យនានាក្នុងទីក្រុង ដោយយុវជនជាច្រើនបានបញ្ចុះបញ្ចូលឪពុកម្តាយរបស់ពួកគេឱ្យបោះឆ្នោតឱ្យគណបក្ស Move Forward ផងដែរ។

គណបក្ស Move Forward បង្ហាញពីភាពរំជើបរំជួលក្នុងចំណោមយុវជន ដែលគណបក្សបានបង្កើតឡើងនូវរបៀបវារៈសេរីភាវូបនីយកម្ម និងការសន្យានៃការផ្លាស់ប្តូរយ៉ាងដិតដល់ រួមទាំងការដោះស្រាយភាពផ្តាច់មុខ និងវិសោធនកម្មច្បាប់ដែលកំណត់ការកាត់ទោសដាក់ពន្ធនាគាររយៈពេលវែងសម្រាប់ការប្រមាថព្រះមហាក្សត្រ ដែលជាបញ្ហារសើបមួយក្នុងសង្គមថៃ។ ដោយឡែក សគណបក្សភឿថៃបានយល់ព្រមក្នុងការបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស Move Forward ដោយសង្ឃឹមថានឹងការចូលរួមពីគណបក្សផ្សេងៗបន្ថែមទៀតដើម្បីទប់ទល់នឹងគណបក្សដែលនៅពីក្រោយដោយរបបយោធា និងដើម្បីគេចចេញពីការធ្វើរដ្ឋប្រហារណាមួយនាពេលអនាគតសាជាថ្មី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក