ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្យុះស៊ីក្លូន Mocha វាយប្រហារបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ៨១នាក់

មីយ៉ាន់ម៉ា៖ អត្រាអ្នកស្លាប់ដោយសារការវាយប្រហារពីខ្យល់ព្យុះស៊ីក្លូន Mocha បានកើនឡើងដល់ ៨១នាក់ហើយគិតត្រឹមយប់ថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមប្រភពទិន្នន័យពីមេដឹកនាំ មន្រ្តីក្នុងស្រុក និងសារព័ត៌មាននានាខណៈដែលអ្នកភូមិបានព្យាយាមប្រមូលផ្តុំគ្នារង់ចាំជំនួយគាំទ្រផ្សេងៗ។ 

គួរបញ្ជាក់ថា ខ្យល់ព្យុះស៊ីក្លូន Mocha បានបង្កឱ្យមានហេតុការណ៍បាក់ដី រួមជាមួយខ្យល់ដែលមានល្បឿនរហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបណ្ដាលឱ្យបាក់បង្គោលភ្លើង និងបានបោកបក់ពន្លិចទូកនេសាទជាច្រើនគ្រឿងនៅលើសមុទ្រផងដែរ។ យោងតាមមន្រ្តីក្នុងតំបន់ផ្ទាល់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៦នាក់បានស្លាប់ក្នុងភូមិនៃរដ្ឋរ៉ាឃីន ដែលជាទីតាំងសំបូរទៅដោយជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាល។

បើតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានឱ្យដឹងថា មនុស្សចំនួន ១៣នាក់បានស្លាប់នៅពេលដែលវត្តមួយបានដួលរលំនៅក្នុងសង្កាត់ Rathedaung ភាគខាងជើងនៃទីក្រុង Sittwe របស់រដ្ឋរ៉ាឃីន ហើយក៏មានស្រ្តីម្នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍រលំបាក់អគារមួយដោយសារខ្យល់ព្យុះស៊ីក្លូននេះដែរ។ ប្រភពពីមន្រ្តីក្នុងស្រុកបានឱ្យដឹងថា តូលេខអ្នកស្លាប់គឺនៅតែបន្តមានការកើនឡើង ដោយសារតែមនុស្សច្រើនជាង ១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ 

គួរបញ្ជាក់ថា Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលបានវាយលុកតំបន់នេះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ ដោយបានបក់បោកភូមិអ្នកស្រុក ផ្តួលរំលំដើមឈើ និងផ្តាច់ប្រព័ន្ធទូរគមនាគមន៍ និងទំនាក់ទំនងស្ទើរទូទាំងរដ្ឋរ៉ាឃីន។ បើតាមប្រភពពីស្ថានទូតមីយ៉ាន់់ម៉ាប្រចាំប្រទេសចិនបានឱ្យដឹងថា ប្រទេសចិនបានបង្ហាញពីថាខ្លួនមានឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងគ្រោះថ្នាក់ពីគ្រោះមហន្តរាយខាងលើនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក