ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តចតេជោ៖ កម្ពុជាឈរលំដាប់ទី៤ ដែលនេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរកម្ពុជាដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ សរុបចំនួន២៨២ មេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរិទ្ធ១២៧។

សម្តេចតេជោ បានបញ្ជាក់ថា មេដាយដែលកម្ពុជាទទួលបាននៅឆ្នាំនេះមានការកើនឡើង បើធៀបនឹងឆ្នាំ១៩៩៩ ពោលកម្ពុជាឈរក្នុងតារាងលេខ១០ ជាមួយនិង ០មេដាយ។

សម្តេចតេជោ បានសរសេរនៅក្នុងឆាណែលតេឡេក្រាមនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដូច្នេះថា៖ «នេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក»។

ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយវៀតណាមឈរលេខ១ ដែលទទួលបានមេដាយច្រើនជាងគេ ខណៈកម្ពុជាឈរលេខរៀងទី៤។ កាលវៀតណាមធ្វើជាម្វាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ វៀតណាមដណ្តើមបានមេដាយច្រើនជាងគេ។ នៅឆ្នាំនេះប្រទេសទីម័រខាងកើត ឈរនៅបាតតារាង ដែលមានមេដាយតិចជាងគេ ហើយពុំមានមេដាយមាសឡើយ ដោយមានត្រឹមមេដាយសំរឹទ្ធចំនួន៨។

គូសបញ្ជាក់ថា នៅថ្ងៃនេះទី១៧ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។ ការប្រកួតកីឡាស៊ីហ្គេមបានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ជាបន្តទៀតនេះ កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក