ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Aubameyang ត្រឡប់មកជួយក្រុមជម្រើសជាតិហ្កាបុងវិញ ដោយការជំរុញពីប្រធានាធិបតី

ហ្កាបុង៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានប្រកាសពីការវិលត្រឡប់ចូលមកកាន់ក្រុមជម្រើសជាតិហ្កាបុងឡើងវិញ ពោលគឺត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះក្រោយការប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ ការវិលត្រឡប់របស់ Aubameyang ស្របពេលដែលមានការលើកឡើង និងការជំរុញដោយផ្ទាល់ដោយលោក Ali Bongo Ondimba ជាប្រធានាធិបតីប្រទេសហ្កាបុងផ្ទាល់តែម្តង។ 

ខ្សែប្រយុទ្ធរបស់ក្លិប Chelsea ដែលជាកីឡាករពិសេសមួយរូបអាចមានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិបារាំង និងអេស្ប៉ាញក៏បានកាលពីនៅឈុតយុវជននោះ បានសម្រេចចិត្តលេងតំណាងឱ្យក្រុមជម្រើសជាតិហ្កាបុងនៃទ្វីបអាហ្វ្រិកតាំងពីឆ្នាំ២០០៩ មកម្ល៉េះ និងក្រោយមកក៏បានប្រកាសពីការចូលនិវត្តន៍កាលពីខែឧសភា ឆ្នាំមុន ក្រោយបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន ៧២ប្រកួត និងស៊ុតបញ្ចូលទីបាន ៣០គ្រាប់។ 

យ៉ាងណាមិញ កាលពីថ្ងៃអង្គារកន្លងទៅកីឡាករវ័យ ៣៣ឆ្នាំនេះបានបញ្ជាក់ពីការវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិហ្កាបុងឡើងវិញ ថែមទាំងបញ្ជាក់ថាលោកក៏បានជជែកពិភាក្សា និងជួបជាមួយគ្រូបង្វឹកលោក Patrice Neveu ទៀតផង។ Aubameyang បានបង្ហោះសារនៅលើ Instagram របស់ខ្លួនថា៖ "កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំមានកិត្តិយសដ៏ធំធេងដែលត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីនៃសាធារណរដ្ឋហ្គាបុង លោក Ali Bongo Ondimba ហើយក្នុងពេលនោះខ្ញុំក៏បានជជែកជាមួយលោកក្នុងភាពស្និតស្នាលដូចជាឪពុកនិយាយជាមួយកូនយ៉ាងដូច្នោះដែរ"។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះហ្កាបុងកំពុងឈរនៅលើកំពូលតារាងនៃវគ្គជម្រុះពាន Africa Cup of Nations ខណៈប្រទេសនេះស្ថិតនៅក្នុងពូល I ជាមួយប្រទេសស៊ូដង់, ម៉ារីតានី និងសាធារណរដ្ឋកុងហ្គោ ខណៈហ្កាបុង និងត្រូវទទួលស្វាគមន៍សាធារណរដ្ឋកុងហ្គោនៅខែក្រោយនេះ។ Aubameyang បច្ចុប្បន្នពុំមានទម្រង់លេងគួរឱ្យកត់សម្គាល់នោះទេ ត្បិតរូបគេទើបតែបង្ហាញខ្លួនបាន ៥លើកប៉ុណ្ណោះនៅ Premier League រដូវកាលនេះ និងស៊ុតបញ្ចូលទីមួយគ្រាប់ប៉ុណ្ណោះទល់នឹង Crystal Palace កាលពីខែតុលាកន្លងទៅ។ 

Aubameyang ទំនងជានឹងចាកចេញពី Chelsea នៅចុងបញ្ចប់រដូវកាលនេះ ដោយទំនងនឹងត្រឡប់ទៅចូលរួម Barcelona នារដូវកាលក្រោយ ខណៈ Barcelona ក៏បានសាងមនោសញ្ចេតនាជាមួយ Aubameyang ផងដែរ ដោយដាក់បញ្ចូលឈ្មោះគេទៅក្នុងបញ្ជីអ្នកឈ្នះមេដាយមាសជើងឯក La Liga រដូវកាលនេះ បើទោះបីជាគេទើបបានបង្ហាញខ្លួនត្រឹម ៨នាទីកាលពីដើមរដូវកាលក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក