ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចប់ស៊ីហ្គេម៖ វៀតណាមឈរក្នុងតារាងមេដាយច្រើនជាងគេ ខណៈកម្ពុជាឈរក្នុងតារាងលេខ៤

ភ្នំពេញ៖ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយវៀតណាមឈរលេខ១ ដែលទទួលបានមេដាយច្រើនជាងគេ ខណៈកម្ពុជាឈរលេខរៀងទី៤។ កាលវៀតណាមធ្វើជាម្វាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ វៀតណាមដណ្តើមបានមេដាយច្រើនជាងគេ។

ក្នុងតារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ វៀតណាមទទួលបានមេដាយសរុបចំនួន៣៥៥ មេដាយមាស ចំនួន១៣៦ មេដាយប្រាក់ចំនួន១០៥ និងមេដាយសំរឹទ្ធចំនួន១១៤។ ប្រទេសថៃជាប់លេខ២ ដែលទទួលបានមេដាយច្រើនជាងគេ រហូតដល់៣១២ មេដាយមាសចំនួន១០៨ មេដាយប្រាក់៩៦ និងមេដាយសំរឹទ្ធចំនួន១០៨។ ឥណ្ឌូណេស៊ី ឈរលំដាប់ថ្នា្កក់ទី៣ មានមេដាយសរុបចំនួន២៧៦ មេដាយមាស៨៧ មេដាយប្រាក់៨០ និងមេដាយសំរឹទ្ធ១០៩។ កម្ពុជាឈរក្នុងតារាងលេខ៤ មេដាយសរុបចំនួន២៨១ មេដាយមាសចំនួន៨១ មេដាយប្រាក់ចំនួន៧៤ និងមេដាយសំរឹទ្ធចំនួន១២៦។

ប្រទេសបន្ទាប់គឺ ហ្វីលីពីន មានមេដាយសរុបចំនួន២៦០ មេដាយមាស៥៨ មេដាយប្រាក់៨៦ និងមេដាយសំរឹទ្ធ១១៦។ ប្រទេសសិង្ហបុរី ឈរតារាងលេខ៦ មានមេដាយសរុបចំនួន១៥៧ មេដាយមាស៥១ មេដាយប្រាក់៤២ និងមេដាយសំរឹទ្ធ៦៤។ ប្រទេសម៉ាឡេស៊ី ជាប់លេខ៧ មានមេដាយមាស៣៤ មេដាយប្រាក់៤៥ និងមេដាយសំរឹទ្ធ៩៧។ ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៨ មានមេដាយមាស២១ មេដាយប្រាក់២៥ និងមេដាយសំរឹទ្ធ៦៨។ ប្រទេសឡាវ ជាប់លេខ៩ មេដាយសរុបចំនួន៨៨ មេដាយមាស៦ មេដាយប្រាក់២២ និងមេដាយសំរិទ្ធិ៦៦។ ប្រ៊ុយណេ ជាប់លេខ១០ មេដាយសរុបចំនួន៩ មេដាយមាស២ មេដាយប្រាក់១ និងមេដាយសំរឹទ្ធ៦។ ប្រទេសទីម័រខាងកើត ឈរនៅបាតតារាង ដែលមានមេដាយតិចជាងគេ ហើយពុំមានមេដាយមាសឡើយ ដោយមានត្រឹមមេដាយសំរឹទ្ធចំនួន៨។

ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ កម្ពុជាទទួលបានមេដាយកើនឡើង ដោយការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាឈរក្នុងតារាងលេខ៨ ដែលមានមេដាយសរុបចំនួន៦៣ មេដាយមាសចំនួន៩ មេដាយប្រាក់១៣ និងមេដាយសំរឹទ្ធ៤១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក