ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករ ឈុន ប៊ុនថន ទទួលបានការយកចិត្តទុកដាក់និងលើកទឹកចិត្តពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានជួបសំណេះសំណាលជាមួយកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ដែលទទួលបានមេដាយមាសលើវិញ្ញាសាររត់ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស​កាលពីថ្ងៃទី ១១ ខែឧសភា​ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិ​ការណ៍​កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 ក្នុងការជួបសំណេះសំណាលនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក ​ កែវ​ រ៉េមី បានផ្តាំផ្ញើកីឡាករ ឈុន ប៊ុន ថន ឱ្យខិតខំប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀត និងប្រកាន់នូវអត្តចរិតថ្លៃថ្នូរ ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយព្រមទាំងអាចឈានទៅជាកីឡាករអូឡាំពិក។

ទន្ទឹមនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានផ្តល់នូវថវិកាចំនួន ប្រាំមួយលានរៀល​ ​ដល់កីឡាករ ឈុន ប៊ុនថន ដែល​ជាសន្ដានចិត្តរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត។

កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានលើកឡើងថា លោកមានកិត្តិយសដែលមិននឹកស្មានដល់ថាខ្លួនអាចធ្វើបាន និង ថាក្នុងអំឡុងពេលហាត់ លោកបានប្តេជ្ញាចិត្តស៊ូស្លាប់លើទីលានហ្វឹកហាត់។ លោកក៏បានសន្យាថានឹងបន្តហ្វឹកហាត់បន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ ប្រធានសហព័ន្ធខែ្មរកីឡាអត្តពលកម្មស័្មគ្រចិត្ត លោកដួង មាសចំរើន បានថ្លែងថានេះជាមោទកភាពខ្លាំងណាស់ដែលកីឡា​អត្តពលកម្មនេះទទួលបានមេដាយមាសដោយទន្ទឹងរង់ចាំអស់រយៈពេល៦៥ឆ្នាំមកហើយ។ លោកបានថ្លែងអំណរគុណដល់​ លោក កែវ រ៉េមី និងគណៈ​កម្មា​ធិការ​សិទ្ធិមនុស្ស ដែលបានយកចិត្តទុកដាក់ដល់កីឡាករ និងបានអនុញ្ញាតឱ្យសហព័ន្ធខែ្មរកីឡាអត្តពលកម្មស័្មគ្រចិត្តបានចូលជួប​។

គួរឱ្យដឹងដែរថា កីឡាករ ឈុន ប៊ុនថន បានឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្មនៃវិញ្ញាសារត់ប្រណាំង ៨០០ម៉ែត្រក្នុងថេរវេលា ១:៥២:៩១វិនាទី ដោយនេះជាមេដាយមាសដំបូងគេហើយដែលកម្ពុជាទទួលបានលើវិញ្ញាសារត់ប្រណាំងក្នុងការប្រកួតកីឡាស៊ីហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក