លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេច ស ខេង ជាសះស្បើយជំងឺកូវីដ-១៩

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីសម្រាកព្យាបាលអស់រយៈពេល ៥ថ្ងៃកន្លងមកនេះ។ សម្តេច ស ខេង បានប្រកាសដំណឹងជាសះស្បើយនៅក្នុងផេកផ្លូវការនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

សម្តេចបានថ្លែងដូច្នេះថា៖ «នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល»។

ក្រោយពីជាសះស្បើយ សម្តេច ស ខេង នឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម បានអរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលដល់សម្តេច ហើយសម្តេចក្រឡាហោមក៏អរគុណចំពោះជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាព និងជូនពរឲ្យបានជាសះស្បើយ។ សម្តេច ស ខេង មានវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក