ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃប្រកាសត្រៀមខ្លួន និងទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរកីឡាប្រទេសថៃ (Sport Authority of Thailand (SAT)) ធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីការត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលនេះជាការប្តូរវេនរៀងរាល់២ឆ្នាំម្តង នៃប្រទេសសមាជិកអាស៊ាន។

សន្និសិទ្ធសារព័ត៌មាននេះរៀបចំលើកឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយភាគីថៃបានបញ្ជាក់ពីការត្រៀមខ្លួន និងទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងសន្និសីទនេះមានការចាក់បញ្ចាំងវីដេអូ «ស៊ីហ្គេមលើកទី៣៣ ទីក្រុងបាងកក ឈុនបុរី សុងក្លា» ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងពហុវិស័យរបស់ខេត្តដែលធ្វើជាសហម្ចាស់ផ្ទះ និងការសម្តែងក្រោមចំណងជើងថា «សូមស្វាគមន៍មកកាន់ទីក្រុងរីករាយ» ដែលរំលេចនូវវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ថៃ និងការស្វាគមន៍ រាក់ទាក់ចំពោះភ្ញៀវទាំងអស់។

អភិបាលនៃអាជ្ញាធរកីឡាថៃ លោក Gongsak Yodmani បានសម្តែងនូវមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ហើយបានបង្ហាញការយល់ព្រមពីគណៈរដ្ឋមន្ត្រីចំពោះផែនការសម្រាប់ខេត្តបាងកក ឈុនបុរី និងសុងក្លា ដើម្បីរួមគ្នាធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

ក្នុងឱកាសនោះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានចូលរួមអបអរសាទរ និងសម្តែងនូវបំណងចង់អភិវឌ្ឍកីឡាស៊ីហ្គេម និងទំនាក់ទំនងរវាងប្រទេសអាស៊ានជាមួយតំណាងមកពីរដ្ឋជាសមាជិកផ្សេងទៀត ដែលបានសន្យាគាំទ្រទាំងស្រុង និងសាមគ្គីភាពចំពោះប្រទេសថៃផងដែរ។

ភាគីថៃបានឱ្យដឹងថា ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមជាលើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី២៤ នៅខេត្តនគររាជសីមាកាលពី១៦ឆ្នាំមុន ហើយឧស្សាហកម្មកីឡារបស់ថៃបានបោះជំហាន សម្រេចបាននូវឋានៈលំដាប់ពិភពលោកដោយស្មារតីសហការគ្រប់ភាគីពាក់ព័ន្ធ។

គួរឱ្យដឹងដែរថា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ ថៃបានបញ្ជាក់ថា ការប្រកាសពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យខ្ពស់បំផុត និងលេចធ្លោជាងគេបំផុតតាមស្តង់ដារសកលដែលអាចធ្វើទៅបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក