ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្រ្តីបាល់ទាត់អាល្លឺម៉ង់ប្រកាសសុំអភ័យទោស ក្រោយបង្ហោះសារចំអកលោក Zelenskiy

អាល្លឺម៉ង់៖ អនុប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB) លោក Hermann Winkler កាលពីយប់់ថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសសុំការអភ័យទោសទៅលើបណ្ដាញសង្គម ក្រោយពីលោកបានបង្ហោះសារក្នុងន័យចំអកទៅកាន់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មកកាន់ទីក្រុងប៊ែរឡាំងកាលពីចុងសប្តាហ៍កន្លងទៅ។ 

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ លោក Zelenskiy បានអញ្ជើញធ្វើដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ស្របពេលដែលទីតាំងជាច្រើននៅក្នុងទីក្រុងប៊ែរឡាំងត្រូវបានបិទ ក៏ដូចជារឹតបន្តឹងការត្រួតពិនិត្យនៅក្នុងហេតុផលបង្ការសុវត្ថិភាពអំឡុងទស្សនកិច្ចនេះ។ ដំណើរទស្សនកិច្ចនេះត្រូវបានគេចាត់ទុកថាជារឿងសំខាន់មួយ ដែលអ៊ុយក្រែនបានធ្វើឡើងដើម្បីបង្រួបបង្រួមជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ មុនពេលការវាយលុកដ៏ធំមួយដែលជាការរំពឹងទុករបស់អ៊ុយក្រែននឹងធ្វើឡើង ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។

Winkler បានត្អូញត្អែរអំពីការបិទផ្លូវ និងការរឹតបន្តឹងសន្តិសុខផ្សេងទៀត ដោយនិយាយថា "យ៉ាងហោចណាស់! វិមានអនុស្សាវរីយ៍សូវៀត នៅឧទ្យាន Treptower នៅតែឈរដដែលក្នុងពេលបច្ចុប្បន្ន"។ លោកបន្ថែមថា ទីក្រុងស្ទើរទាំងមូលត្រូវបានបិទសម្រាប់ដំណើរទស្សនកិច្ចរបស់អតីតតារាសម្តែងអ៊ុយក្រែន ដែលទំនងសំដៅទៅលើលោក Zelenskiy ដែលជាតារាសម្តែងមុនពេលដែលលោកជាប់ឆ្នោតជាប្រធានាធិបតី។ 

ក្រោយមក លោក Winkler បានធ្វើការលុបសារនោះចោល និងបានចេញមុខសុំអភ័យទោស ហើយលោកបានបញ្ជាក់ថាលោកក៏​បាន​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ DFB លើ​បញ្ហា​នេះ​ដែរ។ គួរឱ្យដឹងថា លោក Winkler បានក្លាយជាអនុប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់កាលពីឆ្នាំ២០២១ ដែលសហព័ន្ធនេះគឺជាស្ថាប័នកីឡាធំជាងគេបំផុតមួយលើពិភពលោកមានសមាជិកប្រមាណជា ៧លាននាក់។ លោក Winkler ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍បាល់ទាត់យុវជន ហើយក៏​ជា​ប្រធាន​សមាគម​បាល់ទាត់ Saxony ផងដែរ។ ដោយឡែក ប្រទេសអាល្លឺម៉ង់ផ្ទាល់ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០២៤ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក