ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីបារាំងជួបជជែកជាមួយ Elon Musk ពីផែនការវិនិយោគក្នុងប្រទេសនាពេលអនាគត

បារាំង៖ លោកប្រធានាធិបតីបារាំង Emmanuel Macron បានជួបពិភាក្សាជាមួយមហាសេដ្ឋីពាន់លាន លោក Elon Musk កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីជជែកពីគម្រោងនៃផែនការវិនិយោគសំខាន់ៗមួយចំនួននាពេលអនាគត ខណៈដែលមេដឹកនាំបារាំងរូបនេះបានធ្វើសន្និសីទមួយដែលមានគោលបំណងបញ្ចុះបញ្ចូលឱ្យបណ្ដាម្ចាស់ក្រុមហ៊ុនអាជីវកម្មធំៗនានាលើពិភពលោកឱ្យមកវិនិយោគគម្រោងរបស់ពួកគេនៅលើទឹកដីបារាំង។ 

ការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា លោក Macron ជួបជាមួយ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter និងក្រុមរុករកអវកាស SpaceX នាពេលនេះគឺជាជំនួបសាជាថ្មីម្តងទៀត បន្ទាប់ពីអ្នកទាំងពីរទើបតែបានជួបពិភាក្សាការងាររួមគ្នាមួយកាលពីប្រាំមួយខែមុននៅឯទឹកដីសហរដ្ឋអាមេរិក។ 

គួរឱ្យដឹងថា ជំនួបរវាងបុគ្គលល្បីល្បាញទាំងពីររូបនេះបានធ្វើឡើងនៅឯវិមាន Elysee Palace មុនពេលអ្នកទាំងពីរធ្វើដំណើរទៅកាន់ទីក្រុង Versailles ដែលជាទីកន្លែងនៃសន្និសីទអ្នកធុរកិច្ចដែលរៀបចំដោយលោកប្រធានាធិបតី Macron សម្រាប់ជួបជុំជាមួយអ្នកវិនិយោគនានាដែលមានបំណងចង់ដាក់ទុននៅក្នុងប្រទេសបារាំង។ ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា ជំនួបជាមួយលោក Elon Musk នឹងជជែងពីភាពទាក់ទាញរបស់ប្រទេសបារាំង ជាពិសេសលើផ្នែកឧស្សាហកម្ម ខណៈពុំមានការអធិប្បាយផ្លូវការណាមួយក្រោយបញ្ចប់ជំនួបនេះឡើយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bruno Le Maire បានប្រាប់មកកាន់ទូរទស្សន៍ក្នុងស្រុកថា ការចរចារវាងភាគីទាំងពីរនៅតែបន្តធ្វើឡើង។ 

គួររំឮកថា អំឡុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីខែធ្នូ លោក Macron បានជួបប្រជុំទល់មុខជាមួយលោក Elon Musk ដោយមិនបានប្រកាសពីជំនួបនេះជាមុនឡើយ ប៉ុន្តែបាននិយាយថាក្រោយជំនួបនេះអ្នកទាំងពីរបានធ្វើការពិភាក្សាប្រកបដោយភាពច្បាស់លាស់ និងស្មោះត្រង់ សម្រាប់កិច្ចប្រជុំរួមគ្នារយៈពេលជាងមួយម៉ោង ដែលក្នុងនោះក៏បានលើកឡើងពីឧស្សាហកម្មរថយន្ត និងអាគុយអគ្គិសនីនៃក្រុមហ៊ុន Tesla ផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក