ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រលកពណ៌ទឹកក្រូចនៃមហាជនក្រុងបាងកកអបអរសាទរជ័យជម្នះរបស់គណបក្សឆ្ពោះទៅមុខ

ថៃ៖ អ្នកទទួលបានជ័យជម្នះបឋមនៃការបោះឆ្នោតថ្នាក់ជាតិ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ លោក Pita Limjaroenrat បានធ្វើការថ្លែងអំណរគុណទៅកាន់ហ្វូងមហាជន និងអ្នកគាំទ្រយ៉ាងច្រើនសម្បើមនៅតាមដងវិថីនាទីក្រុងបាងកក នៅថ្ងៃទី១៦ ខែឧសភានេះ។ គួរបញ្ជាក់ថា គណបក្សឆ្ពោះទៅមុខ ឬ Move Forward Party របស់លោកបានទទួលជ័យជម្នះយ៉ាងធំសម្បើមសឹងមិនគួរឱ្យជឿ ដោយទទួលបានអាសនៈប្រមាណជា ១៥០អាសនៈ ក្នុងចំណោមអាសនៈទាំង ៥០០ នៅក្នុងសភាជាតិថៃ។ 

ដោយឈរនៅលើរថយន្ត Pick Up មួយគ្រឿង បុរសវ័យ ៤២ឆ្នាំរូបនេះបាននិយាយទៅកាន់ក្រុមអ្នកគាំទ្រយ៉ាងណែនណាន់តាន់តាប់នៅបរិវេណសួនសាធារណៈមួយនៅក្រៅការិយាល័យរដ្ឋបាលក្រុងបាងកក ដែលស្ទើរប្រែក្លាយទៅជាពណ៌៌ទឹកក្រូចទាំងស្រុង ដែលពណ៌៌ទឹកក្រូវតំណាងឱ្យគណបក្ស Move Forward នេះ លោក Pita បានស្រែកខ្លាំងៗទៅកាន់មហាជនថា "ជំរាបសួរ! ប្រទេសថៃ" ខណៈក្រុមអ្នកគាំទ្របានស្រែកព្រមៗគ្នាមកកាន់លោកវិញថា "ជំរាបសួរ! លោកនាយករដ្ឋមន្រ្តី" រួមជាមួយសំឡេងស្រែកហ៊ោរយ៉ាងសប្បាយរីករាយផងដែរ។ លោក Pita បាននិយាយទៅកាន់ក្រុមអ្នកគាំទ្របន្តថា៖ "ខ្ញុំ​រីករាយ​ណាស់​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា ថ្ងៃ​ថ្មី​សម្រាប់​ប្រជាជន​ថៃបានមកដល់ហើយ ជាថ្ងៃ​ថ្មី​ដែលពោរពេញដោយពន្លឺ និងដោយ​ក្តី​សង្ឃឹម"។ 

គួររំឮកថា ការប្រកាសពីជ័យជម្នះរបស់គណបក្ស Move Forward បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រជាជាតិថៃទាំងមូល ខណៈគណបក្សនេះទើបនឹងមានសកម្មភាពនយោបាយប្រមាណជា ៣ឆ្នាំមុនប៉ុណ្ណោះ បន្ទាប់ពីមានការរំលាយគណបក្សដើមមួយគឺគណបក្ស Future Forward ដោយតុលាការធម្មនុញ្ញ។ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា គណបក្សរបស់លោក Pita បានផ្តួលក្រុមនយោបាយប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃគឺ គណបក្ស ភឿថៃ ក៏ដូចជាគណបក្សសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយក្រុមអ្នកនយោបាយចាស់វស្សាដ៏មានឥទ្ធិពលទាំងបីរូប ដែលមានគ្រប់គ្រងប្រទេសថៃជិត ៩ឆ្នាំចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤កើតឡើង។ 

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Pita បានផ្ញើសារដែលពោរពេញក្តីសង្ឃឹម និងក្តីសុបិនទៅកាន់ជនរួមជាតិរបស់លោកថា៖ "សម្រាប់អ្នកដែលមិនធ្លាប់គិតថាមានសង្ឃឹមនៅក្នុងប្រទេសនេះ អ្នកដែលអាចនឹងបោះបង់ ឬមានអារម្មណ៍អស់សង្ឃឹម អ្នកដែលគិតថាវត្តមានរបស់ពួកគេគឺគ្មាននរណាកត់សម្គាល់ ហើយសំឡេងរបស់ពួកគេមិនត្រូវបានឮ ថ្ងៃនេះជាចម្លើយសម្រាប់អ្នក។ អ្វីៗគឺអាចធ្វើទៅបាននៅក្នុងប្រទេសរបស់យើង គឺនៅពេលដែលយើងទាំងអស់គ្នាធ្វើការរួបរួមជាមួយគ្នា”។ លោកបានបន្ថែមជាចុងក្រោយថា៖ “វាជាកិត្តិយសខ្ពស់បំផុតក្នុងជីវិតរបស់ខ្ញុំដែលអាចបម្រើប្រជាពលរដ្ឋទាំងអស់គ្នា។ខ្ញុំ​សូម​សន្យា​ជាមួយ​អ្នក​រាល់​គ្នា​ថា ពេល​ភ្ញាក់​ពី​ដំណេក​រាល់​ព្រឹក យើង​នឹង​រួមគ្នាតស៊ូ​ដើម្បី​ប្រជាជនទាំងអស់"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក